ឲ្យគេឯងច្រណែនហើយ Jenny និងគូស្នេហ៍ បញ្ចេញរូបភាពស្វីតៗជាមួយគ្នាដូច Pre-Wedding

//s9.kh1.co/14/14c45b1f9be7b586a91c57fa650d89e9fffbbcae.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ គូស្នេហ៍របស់តារាចម្រៀងស្រីវ័យក្មេង Jenny បានបញ្ចេញរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាពស្វីតៗជាមួយគ្នាដូចកំពុងថត Pre-Wedding ឲ្យហ្វេនៗកាន់តែរំភើបហើយ

ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ដ៏ពេញនិយមមួយ ពីតារាចម្រៀងស្រីវ័យក្មេង Jenny និងមិត្តប្រុសមន្រ្តីប៉ូលីសបណ្ដូលចិត្តមួយរូប ដែលតែងតែមានពេលវេលាផ្អែមល្ហែម សម្រាប់ឲ្យអ្នកគាំទ្រជាច្រើនបានទស្សនា និងធ្វើការតាមដានជាបន្តបន្ទាប់ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ គូស្នេហ៍របស់តារាស្រីរូបនេះ ស្រាប់តែបានធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការរំភើប បន្ទាប់ពីបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីពេលវេលាដ៏ផ្អែមល្ហែមជាមួយគ្នា។ នៅក្នុងនោះដែរ អ្នកទាំងពីរ ថែមទាំងបានរៀបចំខ្លួនយ៉ាងស្រស់សោភា ជាពិសេស Jenny ក៏បានមកជាមួយនឹងរ៉ូបពណ៌សវែង ប្រៀបដូចជា កូនក្រមុំដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ 

ម៉្យាងវិញទៀត ព្រមជាមួយនឹងកាយវិការកៀកកើយយ៉ាងជិតស្និទ្ធនៅក្នុងរូបភាពទាំងនេះ ហ្វេនៗជាច្រើន ក៏បានចូលមកបញ្ចេញមតិសួរនាំថា នេះគឺជាការថត Pre-Wedding ឬយ៉ាងណា និងកាន់តែធ្វើឲ្យពួកគេចង់ដឹងក៏ដូចជារង់ចាំអបអរជាមួយនឹងដំណឹងល្អរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Jenny 
Jenny 
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Jenny និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T