ឃេីញរាងល្អិតចឹងទេ​ តែមេីលរូបនេះចុះ​ ឆាយ​ វីរៈយុទ្ធ​ មានសាច់ដុំក្បាលពោះឡេីងកង់ៗ​ - Khmerload

ឃេីញរាងល្អិតចឹងទេ​ តែមេីលរូបនេះចុះ​ ឆាយ​ វីរៈយុទ្ធ​ មានសាច់ដុំក្បាលពោះឡេីងកង់ៗ​

https://s9.kh1.co/65/65d578f3e1182ff863ab31ddd5bdf28eec4df567.jpg
តារា & កម្សាន្ដ
 09-Aug-2021 2pm · 4 months ago

តារាចម្រៀង ឆាយ វីរៈយុទ្ធ តាំងពីប្រឡូកក្នុងសិល្បៈចម្រៀងដំបូងៗមក លោកតែងត្រូវបានមហាជនកោតសរសើរអំពីសមត្ថភាពច្រៀងបានយ៉ាងពីរោះរណ្ដំមិនថាបទចម្រៀងប្រអ្វីក៏ដោយ។

តារាកម្សាន្ត៖ តារាចម្រៀង ឆាយ វីរៈយុទ្ធ តាំងពីប្រឡូកក្នុងសិល្បៈចម្រៀងដំបូងៗមក លោកតែងត្រូវបានមហាជនកោតសរសើរអំពីសមត្ថភាពច្រៀងបានយ៉ាងពីរោះរណ្ដំមិនថាបទចម្រៀងប្រអ្វីក៏ដោយ ពិសេសមកដល់ពេលបច្ចុប្បន្នប្រជាប្រិយភាពរបស់លោកនៅតែអ្នកគាំទ្រច្រើនដដែលផងដែរ។

ដោយឡែក បើនិយាយពីរូបសម្បត្តិរបស់ ឆាយ វីរៈយុទ្ធ ជាការពិត ដូចដែលប្រិយមិត្ត ក៏ដូចជាហ្វេនៗធ្លាប់បានដឹងរួចមកហើយថា តារាប្រុសរូបនេះ មានរាងល្អិតបន្តិច ពោលគឺលោកមានកម្ពស់មិនសូវខ្ពស់ប៉ុន្មានទេ ប៉ុន្តែសម្រាប់ការលេងខ្លួនរបស់លោកពេលចេញតាមកម្មវិធីម្ដងៗ លោកនៅតែអាចជះភាពសង្ហាបានគួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមកមើលរូបភាពមួយចំនួនដែលលោកទើបតែបង្ហោះថ្មីៗនេះ គ្រប់គ្នាឃើញហើយក៏បានចុច Like និង Comment សរសើរជាច្រើន។ ដោយក្នុងនោះ ឆាយ វីរៈយុទ្ធ បានបញ្ចេញរូបភាពដោះអាវ បង្ហាញឲ្យឃើញសាច់ដុំក្បាលពោះមានផ្នត់កង់ៗ ដែលគ្រប់គ្នាហៅថា Six packs មើលទៅតារាប្រុសរូបនេះ ពិតជាស៊ិចស៊ី  ហើយរាងក៏អ៊េម ស្អាតមិនចាញ់តារាប្រុសដទៃប៉ុន្មាននោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=650,q=100/57/57a438901e3daad38cfc216c0a3e229991a67cc3.jpg
ឆាយ វីរៈយុទ្ធ
https://s9.kh1.co/__image/w=650,h=1156,q=100/77/7707b7a7a0a1a957292b658960df1863cd4ed836.jpg
ឆាយ វីរៈយុទ្ធ
https://s9.kh1.co/__image/w=650,h=650,q=100/38/383480eef2e313ea5237554fc81117e3829647eb.jpg
ឆាយ វីរៈយុទ្ធ
https://s9.kh1.co/__image/w=650,h=975,q=100/86/866efc5cbc64b6301099c8e0baca186471f6c713.jpg
ឆាយ វីរៈយុទ្ធ
https://s9.kh1.co/__image/w=650,h=975,q=100/f2/f28a0e9e89b911abb6d6653291817f7e3621e13b.jpg
ឆាយ វីរៈយុទ្ធ
https://s9.kh1.co/__image/w=650,h=867,q=100/15/15ce525da4a9cdf4a303ec7e791c4da055778d91.jpg
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង