រឿងរ៉ាវកម្រជួបនៅពីក្រោយ ឆ្មាមួយក្បាលស្រលាញ់ការពាក់វ៉ែនតា បានជួយសង្គ្រោះក្មេងៗរាប់រយនាក់ - Khmerload

រឿងរ៉ាវកម្រជួបនៅពីក្រោយ ឆ្មាមួយក្បាលស្រលាញ់ការពាក់វ៉ែនតា បានជួយសង្គ្រោះក្មេងៗរាប់រយនាក់

https://s9.kh1.co/61/61e3b8307bc7d2262c133c7c237525ee309a1713.jpg
ប្លែកៗ
 09-Aug-2021 9am · 4 months ago

ឆ្មា Truffles ដែលឥឡូវល្បីល្បាញដោយសារវ៉ែនតាដ៏ស្រស់ស្អាតរបស់វា បានធ្វើការជាមួយម្ចាស់របស់វា ដែលជាអ្នកកាត់វ៉ែនតា។

អាមេរិក៖ ជិត៤ឆ្នាំមកហើយ អ្នកនាង Danielle Crull បានជួយសង្គ្រោះកូនឆ្មាអនាថាចេញពីព្រៃ ក្នុងរដ្ឋ Pennsylvania។ ឥឡូវ ឆ្មាមួយក្បាលនេះបានកំពុងផ្លាស់ប្ដូរជីវិតរបស់មនុស្សរាប់រយនាក់ ដោយជួយកុមារដែលមានបញ្ហាភ្នែក ឲ្យមានអារម្មណ៍ជឿជាក់លើការពាក់វ៉ែនតា។ ឆ្មា Truffles ដែលឥឡូវល្បីល្បាញដោយសារវ៉ែនតាដ៏ស្រស់ស្អាតរបស់វា បានធ្វើការជាមួយម្ចាស់របស់វា ដែលជាអ្នកកាត់វ៉ែនតា។

អ្នកនាង Crull បានបើកហាងមួយដែលមានឈ្មោះថា A Child's Eyes ក្នុងសង្កាត់ Mechanicsburg ដែលជាកន្លែងផ្ដោតសំខាន់ទៅលើក្មេងតូចៗនិងសិស្សសាលាបឋម។ នៅពេលដែលក្មេងៗចូលមក ហើយអ្នកខ្លះមានបញ្ហាភ្នែកយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យធ្វើការវះកាត់ ប្រើថ្នាំ និងការព្យាបាលជាច្រើន ពួកគេតែងតែមានអារម្មណ៍ភ័យខ្លាច ចំពោះអ្វីដែលមកជិតភ្នែករបស់ពួកគេ។ នោះហើយជាពេលដែលឆ្មា Truffles មកជួយសង្គ្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្មា Truffles បានលោតទៅក្បែរក្មេង ហើយងើបមុខឡើង ដើម្បីឲ្យម្ចាស់វាពាក់វ៉ែនតាឲ្យ។ អារម្មណ៍ភ័យខ្លាចរបស់ក្មេងក៏ផ្លាស់ប្ដូរភ្លាមៗ ហើយទឹកភ្នែកប្រែជាស្នាមញញឹម ដែលវ៉ែនតាទាំងនោះមិនគួរឲ្យខ្លាចទៀតទេ។ អ្នកនាង Crull បាននិយាយថា៖ «រឿងដែលកើតឡើងម្ដងហើយម្ដងទៀត គឺនាងតូចម្នាក់យំ ហើយឆ្មាបានចេញមកក្រៅ ហើយខ្ញុំបានពាក់វ៉ែនតាឲ្យវា ហើយពួកក្មេងៗឈប់យំភ្លាមៗ និងសើច ហើយក៏បានពាក់វ៉ែនតារបស់ពួកគេដែរ»។

ការពាក់វ៉ែនតាគឺជារឿងមួយដែលឆ្មា Truffles ចូលចិត្តធ្វើ។ ជារឿយៗឆ្មាដេកលក់ ដោយពាក់វ៉ែនតា និងមិនព្រមឲ្យអ្នកនាង Crull ដោះវាចេញទៀត។ យោងតាមអ្នកនាង Crull បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ឆ្មា Truffles ជ្រើសរើសវ៉ែនតាមួយក្នុងចំណោមជិត២០គូរបស់វា ហើយហក់លេងយ៉ាងរីករាយ៕

https://s9.kh1.co/__image/w=650,h=365,q=100/4b/4b5eed5974fcb149d201160fb572389ee76101eb.jpeg
https://s9.kh1.co/__image/w=650,h=365,q=100/f6/f6b4dfb28b77b927e475a228710c8b16902a7f2f.jpeg
https://s9.kh1.co/__image/w=650,h=365,q=100/b1/b1670677280cfef1b410465eec39e186d512dc12.jpeg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង