ថៃ៖ តារាសម្ដែងរូបសង្ហា Mond Tanutchai ដែលជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រីរូបស្រស់ Mint Chalida មានទេពកោសល្យសិល្បៈមិនចាញ់បងស្រីរបស់លោកនោះទេ ។ មិនតែប៉ុណ្ណោះ Mond មានសមត្ថភាពសម្ដែងនិងមានរូបរាងសង្ហាសាកសមជាតារាប្រុសនៅក្នុងផលិតកម្មដ៏ធំ GMM TV ពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ មានបទពិសោធន៍សម្ដែងនៅក្នុងរឿងភាគជាច្រើន ហើយរឿង Fabulous 30: The Series ដែលលោកជាតួឯក Por ទទួលបានការគាំទ្រខ្លាំងចាប់ពីពេលនោះមក។ Mond មិនត្រឹមតែជាតារាសម្ដែងល្បីល្បាញមួយរូបនោះទេ លោកថែមទាំងជា តារាបង្ហាញម៉ូដប្រុសដ៏សង្ហាមួយរូបដែរ។

ថ្មីៗនេះ ប្អូនប្រុសរបស់ Mint Chalida រូបនេះ បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាមួយនឹងម៉ូដសក់ថ្មីរបស់ខ្លួន ដែលលក់ទើបនឹងផ្លាស់ប្ដូរពណ៌ក្ដៅៗ។ Mond បង្ហាញខ្លួននៅក្នុងបណ្ដាញសង្គមរបស់លោកជាមួយនឹងម៉ូដសក់ពណ៌សផ្នែកខាងលើនិងពណ៌ខ្មៅនៅផ្នែកខាងក្រោម។

ការបង្ហាញខ្លួនលើកនេះ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៌របស់តារាប្រុសរូបសង្ហារូបនេះគេចមិនផុតឡើយ។ យោងទៅតាមរូបរាងថ្មីរបស់លោក ហ្វេនៗបានសង្ស័យថា ប្រហែលជា Mond នឹងសម្ដែងក្នុងរឿងថ្មីឆាប់ជាមិនខាន់៕