ភ្នំពេញ៖ សង្កេតឃើញថាសព្វថ្ងៃនេះ កេរ្តិ៍របស់តារាចម្រៀង សុខ ស្រីនាង គឺបានឡើងខ្ពស់ត្រដែតខ្លាំងតែម្តង ដោយឃើញថាមានការគាំទ្រពីសំណាក់បងប្អូនអ្នកគាំទ្រជុំទិសទីតែម្តង មិនថានៅក្នុងឬ ក៏នៅខាងក្រៅបណ្តាញសង្គមនោះឡើយ ដោយសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាស្រីរូបនេះគឺមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការច្រៀងនិង រាំ ផងដែរ ជាពិសេសទៀតនោះ គឺកញ្ញាមានសម្រស់ស្អាតខ្លាំង ដែលជាអំណោយពីធម្មជាតិមកតែម្តង ដែលនេះកម្រនឹងមាន រូបសម្បត្តិល្អពីធម្មជាតិដូច្នេះណាស់ ។
ដោយឡែក នៅមុននេះបន្តិច សុខ ស្រីនាង បានបង្ហោះរូបប៉ុន្មានសន្លឹក ធ្វើឲ្យមហាជនស្ញើចសរសើរមិនដាច់ពីមាត់ ជាមួយរូបភាពក្នុងអាងហែលទឹក អមនឹងឈុតអាវផ្កាចម្រុះពណ៌ដ៏សុភាពមិនស៊ិចស៊ីបញ្ចេញលើក្រោម ក៏ តារាស្រីរូបនេះនៅតែលេចធ្លោនិងទាក់ទាញពីសំណាក់អ្នកគាំទ្រដដែល។
មិនតែប៉ុណ្ណោះ គេក៏និយាយផងដែរថា ភាពស្រស់ស្អាតរបស់តារាៗ មិនមែនទាល់តែស្លៀកស៊ិចស៊ី ស៊ីអារម្មណ៍ បញ្ចេញនេះបញ្ចេញនោះ ទើបទាក់ទាញ លេចធ្លោនោះទេ មើលតែសុខ ស្រីនាង នៅតែធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍មកលើរូបនាង ថ្វីបើស្លៀកបែបជិតៗងូតទឹកក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖