រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ កក្កដា កន្លងទៅថ្មីៗនេះ មានករណីអគ្គិភ័យ ឆាបឆេះចំណតរថយន្តក្រុងរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំ នៅឯផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជនជាច្រើន ព្រោះទំហំនៃការឆាបឆេះនោះ មានសភាពខ្លាំងក្លា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការឆាបឆេះនេះ ក្រុមហ៊ុន បានខាតបង់រថយន្តក្រុងដល់ទៅ ២៣គ្រឿង ហើយបើ សរុបជាទឹកប្រាក់វិញស្មើនឹង ១,៥លានដុល្លារ មិនតែប៉ុណ្ណោះ ក្នុងនោះ ក៏មានបុគ្គលិកម្នាក់ ត្រូវបានបាត់បង់ជីវិតផងដែរ មួយវិញទៀត ក្នុងដំណើរការប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។
គួរបញ្ជាក់ផងដែរថា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំមន្ត្រីជំនាញ មាន លោកនាយរងការិយាល័យ ចុះទៅធ្វើការស្រាវជ្រាវលើ ករណីអគ្គិភ័យនេះ នៅថ្ងៃបន្ទាប់ពីការឆាបឆេះ ទន្ទឹមនឹងនេះ ក៏កំណត់បាន ដើមចមនៃការឆេះនេះ គឺបណ្តាលមកពី ការឆ្លងចរន្តអគ្គិសនី៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ អគ្គស្នងការនគរបាលជាតិ