ក្រោយឃើញ តួលេខ អ្នកឆ្លងជំងឺកូវីដបម្លែងថ្មី ឡើងខ្ទង់រយភ្លាម គ្រូពេទ្យម្នាក់ ផ្តាំផ្ញើឲ្យត្រៀមចិត្ត ព្រោះតែ...

//s9.kh1.co/05/051b20146f0d7529aef088e009c9f73c39c9a020.jpg
សង្គម

 ០២-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីបានឃើញ តួលេខថ្មី នៃចំនួន អ្នកឆ្លងវីរុសកូវីដប្រភពពីឥណ្ឌា ឡើងដល់ខ្ទង់រយភ្លាម គ្រូពេទ្យម្នាក់ បានផ្តាំផ្ញើឲ្យត្រៀមចិត្តឲ្យហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសេចក្តីជូនដំណឹង ស្តីពី ចំនួនអ្នកឆ្លងវីរុសកូវីដ បម្លែងថ្មី ប្រភពពីប្រទេសឥណ្ឌា​ Delta ក្នុងទឹកដីកម្ពុជា មានចំនួន១០៩ករណីហើយនោះ មិនត្រឹមតែ បងប្អូនខ្មែរជាបុគ្គលធម្មតាទេ ដែលមានការភ្ញាក់ផ្អើល សូម្បីតែគ្រូពេទ្យម្នាក់នេះ ក៏បង្ហាញការព្រួយបារម្ភ ដូច្នេះដែរ ក្រោយឃើញ ចំនួនអ្នកឆ្លងបច្ចុប្បន្ន ឡើងដល់ខ្ទង់រយហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ទំព័រហ្វេសប៊ុក គ្រូពេទ្យម្នាក់ មានឈ្មោះ Dr. Huy Rithy  បានបង្ហើបប្រាប់ឲ្យ ត្រៀមចិត្តឲ្យហើយ ប្រសិនបើ វីរុសបម្លែងថ្មីនេះផ្ទុះមែននោះ លទ្ធភាពមិនខុសឆ្ងាយពី វៀតណាម និងថៃឡើយ ព្រោះតែ ល្បឿនឆ្លងលឿន និងលទ្ធភាពចម្លងទៅអ្នកដទៃ មានច្រើននាក់ ៖

សូមត្រៀមចិត្តឲ្យហើយ ប្រសិនបើផ្ទុះ Delta លើកនេះព្រោះថា ក្នុងពេលតែមួយវាអាចឆ្លងបាន10ទៅ15 នាក់ឯណោះ យើងបានឃើញថៃនិងវៀតណាមខ្លះហើយ៕

Dr. Huy Rithy
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T