វៀតណាម៖ ខណៈប្រទេសជាច្រើនជុំវិញពិភពលោកកំពុងជួបគ្រោះដោយសារ ជម្ងឺឆ្លងកូវីដ១៩ ដែលរាតត្បាតកាន់តែខ្លាំងទៅៗ បណ្ដាលឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ប្រទេសកម្ពុជាយើងក៏មិនខុសគ្នាដែរ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ជម្ងឺនេះមិនឲ្យរីករាលដាលកាន់តែខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯប្រទេសជិតខាងកម្ពុជា វៀតណាម ឯណោះវិញ ពេលនេះកំពុងតែជួបវិបត្តិយ៉ាងខ្លាំង ដោយវីរុសឆ្លងមួយនេះចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនស្រាកស្រាន។ តាមប្រភពបានឲ្យដឹងថា ថ្នាក់ដឹងនាំវៀតណាមបានធ្វើការបិទខ្ទប់ទីក្រុងមិនឲ្យមានការធ្វើចរាចរណ៍ចេញចូល។
ខណៈការរាតត្បាតនៅក្នុង ទីក្រុងហូជីមិញ មានរហូតដល់៨០%នៃករណីឆ្លងទូទាំងប្រទេស ហើយការចាកចេញរបស់ពលរដ្ឋអាចធ្វើឱ្យការរាតត្បាតកាន់ធន់ធ្ងរដល់តំបន់ផ្សេងៗនៃប្រទេស។
ប្រភពបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចាកចេញពី ទីក្រុង ហូជីមិញ(ព្រៃនគរ) បន្ទាប់ពីមានការបិទខ្ទប់ទីក្រុង ដោយពួកគេបានចាកចេញទៅស្រុកកំណើតដែលមានចម្ងាយជាង១ពាន់គីឡូម៉ែត្រ តាមរយៈម៉ូតូផ្ទាល់ខ្លួន។
ពលរដ្ឋទាំងនោះបានធ្វើដំណើរទាំងយប់ទាំងថ្ងៃ តាមផ្លូវជ្រកតូចៗ លើសពីនោះពួកគេសុខចិត្តសម្រាកនៅតាមផ្លូវរយៈពីរបីថ្ងៃ ដើម្បីបានទៅដល់ស្រុកកំណើត។ ពួកគេបានបាត់បង់ការងារ និង មិនអាចរស់នៅបន្តនៅក្នុងទីក្រុងបានទៀតទេ ដោយសម្រេចចាកចេញទាំងបង្ខំ ។
ប្រភព៖ Tep Monyroth