បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១ ក្រុម VFB Stuttgart បានបើកទ្វាកីឡដ្ឋាន Mercedes- Benz Arena របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ការប្រកួតរបស់ក្រុមទាំង ២ បានបញ្ចប់ទៅដោយក្រុមភ្ញៀវ Barcelona លុតក្រុមម្ចាស់ផ្ទះ Stuttgart ចាស់ដៃក្នុងលទ្ធផល ៣ ទល់នឹង០។
ជាការពិតណាស់ នៅក្នុងការប្រកួតនេះខ្សែប្រយុទ្ធចំណូលថ្មី Memphis Depay ពិតជាធ្វើបានល្អមែនទែន តួយ៉ាងរូបគេបានស៊ុតបញ្ចូលទី ១ គ្រាប់យ៉ាងអស្ចារ្យ។ ខណៈគ្រាប់បាល់ទាំង ៣ គ្រាប់របស់ Barca រកបានដោយកីឡាករ ៣ រូបផ្សេងគ្នា, គ្រាប់ទី ១ រកបានដោយ Depay នៅនាទីទី ២១, គ្រាប់ទី ២ រកបានដោយកីឡាករ Yusuf Demir នៅនាទីទី ៣៦ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Riqui Puig នៅនាទីទី ៧៣៕
សូមទស្សនាវីដេអូខាងក្រោម៖