អាជ្ញាធរប្រកាសបិទខ្ទប់ផ្សារ ​ចំនួន២៧​ ក្នុងខេត្តបាត់ដំបង

//s9.kh1.co/80/8082296d5db6fa388e8a1fcad081776a6701f05b.jpg
សង្គម

 ៣១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ (ដប់បួន) ថៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេស មេរោគកូវីដ១៩ ប្រភេទ ដែល (Delta)

បាត់ដំបង៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាល ដោយការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ (ដប់បួន) ថៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេស មេរោគកូវីដ១៩ ប្រភេទ ដែល (Delta) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ផ្សារដែលត្រូវបិទខ្ទប់ទាំងនោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង

២. ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

៣. ផ្សារអប្សរាផ្សារលើ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង

៤.​ ផ្សារ ១៣ មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង

៥. ផ្សាររោងល្ខោន ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង

៦. ផ្សារភូ ពុយ ស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

៧. ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

៨. ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

៩. ផ្សារថ្មីថ្មគោល ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល

១០. ផ្សារជ្រៃ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល

១១. ផ្សារបាសែត ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ

១២. ផ្សារតាប៉ុន ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ

១៣. ផ្សារនរា ស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ

១៤. ផ្សារខ្វែង ស្ថិតនៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ

១៥. ផ្សារកំពង់ព្រៀង ស្ថិតនៅក្នុងឃុំពង់ព្រៀង ស្រុកសង្កែ

១៦. ផ្សារអន្លង់វិល ស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ

១៧. ផ្សារមោងឬស្សីថ្មី ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឬស្សី

១៩. ផ្សារព្រៃស្វាយ ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី

២០. ផ្សារក្រឡោមភ្លុក ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី

២១. ផ្សារថ្នល់បត់ ស្ថិតនៅក្នុងឃុំឬស្សីក្រាំង ស្រុកមោងឬស្សី

២២. ផ្សារជ្រៃរុន ស្ថិតនៅក្នុងឃុំឬស្សីក្រាំង ស្រុកមោងឬស្សី

២៣. ផ្សារដើមចាន់ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកមោងឬស្សី

២៤. ផ្សារតាលាស់ ស្ថិតនៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី

២៥. ផ្សារកូនខ្លុង ស្ថិតនៅក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី

២៦. ផ្សារ KRD ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង

២៧. ផ្សារកំប្រង់ ស្ថិតនៅក្នុងឃុំតាក្រី ស្រុកកំរៀង

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T