រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប៉ាន់ប្រមាណតម្លៃខូចខាតដូចខាងក្រោម÷
-ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស : ស្លាប់មនុស្សចំនួន ០១ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។
--ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ រថយន្ត ស្មេីនឹង ២៥០ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
- រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ២៤ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ រថយន្ដ សើ្មនឹង ៨០ ម៉ែត្រគូប ។
- រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ១៦ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង ១៧:៣០ នាទីល្ងាច នាថ្ងៃ.ខែ.ឆ្នាំដដែល ។
យ៉ាងណាមិញគិតមកទល់នឹងពេលនេះ អគ្គីភ័យឆាបឆេះត្រូវបានគ្រប់គ្រងបានទាំងស្រុងហើយ៕
ប្រភពព័ត៌មាន: នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ