សូមប្រយ័ត្ន! អ្នកដែលល្មើសនឹងបម្រាមគោចរនឹងត្រូវផាកពិន័យ ដោយគ្មានការលើកលែង...

//s9.kh1.co/be/befac4701fe8c6ef6194d515baffe6072d9a6a0f.jpg
សង្គម

 ៣១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តច្បាប់ ចំពោះអ្នកដែលល្មើសនឹងបម្រាមគោចរនឹងត្រូវផាកពិន័យ

ភ្នំពេញ: យោងតាមសារបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីវិធានការរដ្ឋបាល ដោយនឹងធ្វើការផាកពិន័យចំពោះអ្នកដែលល្មើសនឹងបម្រាមគោចរ ក្នុងនោះចំពោះម៉ូតូ នឹងត្រូវផាក២០ ម៉ឺនរៀល ,ចំពោះរថយន្ត នឹងត្រូវផាក១ លានរៀល ដោយគ្មានការលើកលែងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗ រដ្ឋបាលរាជធានីភ្នំពេញដោយអនុវត្តស្របតាមសេចក្តីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយធ្វើការផ្អាកការធ្វើចរាចរណ៍ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ (រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សាររបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
សាររបស់អនុគណកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T