យល់ដឹង៖ តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុមួយ ក្នុងចំណោមធាតុទាំងបួន ដែលនាំមកនូវលាភសំណាង ធាត់ទាំង ៤រួមមាន ៖ ទឹក ដី ភ្លើង និងខ្យល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅឆ្នាំ ២០២១ ខាងមុខនេះធាតុទាំងនេះក៏នឹងគ្រប់គ្រងសកម្មភាពជាក់លាក់មួយចំនួនផងដែរ ប៉ុន្តែក៏ជាវិធីដែលអាចកំណត់នូវឥរិយាបទ របស់មនុស្សដែលស្ថិតក្នុងតារានិករនីមួយៗតាមហោរាសាស្ដ្រតាមបែបអឺរ៉ុបផងដែរ។
ធាតុភ្លើងមានទំនាក់ទំនង ផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡា ភ្ជាប់ទៅនឹងការប្រកួតប្រជែងជាទូទៅ និងសមត្ថភាពដែលទាក់ទងនឹងភាពសកម្ម។
ធាតុដីកំណត់ន័យចំពោះ មនុស្សដែលស្រឡាញ់ធម្មជាតិ និងអ្នកដែលមានជំនាញខាងច្នៃប្រឌិត។
ធាតុខ្យល់មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងសកម្មភាពបញ្ញា និងការស្រាវជ្រាវ។
ចំណែកឯធាតុទឹកវិញទាក់ទងផ្សារភ្ជាប់ទៅនឹង មនុស្សដែលស្រឡាញ់ផ្នែកសិល្បៈ និងខាងវិញ្ញាណ។
1. ធាតុភ្លើង (តារានិករ Aries Leo និង Sagittarius)
យោងទៅតាមការព្យាករណ៍ហោរាសាស្ដ្រអឺរ៉ុបសម្រាប់ឆ្នាំ ២០២១ មនុស្សដែលកើតក្នុងតារានិករទាំងនេះ នឹងមានភាពក្លៀវក្លាស្វាហាប់ និងបានសម្តី ប៉ុន្តែពួកគេក៏អាចឆាប់ខឹងផងដែរ ដូច្នេះពួកគេត្រូវការជំនួយកំចាត់ចោលក្តីទុក្ខព្រួយ និងវិធីដើម្បីនាំយកសេចក្តីស្ងប់ដាក់ក្នុងចិត្ត។
ហេតុដូច្នេះហើយនៅឆ្នាំនេះតារានិករ Aries Leo និង Sagittarius នឹងរកឃើញមិត្តស្មោះត្រង់របស់ពួកគេនៅក្រោមកាលៈទេសៈ ពេលពួកគេសកម្មខ្លាំង ឧទាហរណ៍នៅកន្លែងហាត់ប្រាណជាដើម។
មនុស្សដែលកើតនៅក្នុងតារានិករធាតុភ្លើងនេះ គឺមានការប្រកួតប្រជែងខ្ពស់ មានឱកាសដ៏ល្អក្នុងការស្វែងរកដៃគូជីវិតនាពេលអនាគត ក្នុងព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍ផ្សេងទៀតដែលបានចូលរួមប្រកួត។
មនុស្សដែលក្នុងធាតុភ្លើងនេះ ក៏ចូលចិត្តធ្វើអ្វីមួយដោយឆេវឆាវផងដែរ ដូច្នេះពួកគេអាចរកឃើញមិត្តស្មោះត្រង់របស់ពួកគេនៅកន្លែងដែលមនុស្សអាចបញ្ចេញមតិដោយសេរី ដោយមិនខ្លាចចំពោះការបង្ក្រាប។

2. ធាតុដី (តារានិករ Taurus Virgo និង Capricorn)
តារានិករ Taurus Virgo និង Capricorn គឺជាតារានិករធាតុដី ហើយពួកគេមានភាពត្រេកត្រអាល ស្ថេរភាព ប៉ុន្តែពួកគេក៏អនុវត្តជាក់ស្តែងដោយជោគជ័យជាក់ស្តែងផងដែរ។
កត្តានេះហើយ ជាមូលហេតុដែលមនុស្សកើតមកស្ថិតក្នុងតារានិករធាតុដីទាំងនេះ ច្រើនតែចូលចិត្តអនុវត្តន៍ទម្លាប់ជាក់ស្តែងដូចជា ការធ្វើម្ហូប ការថែទាំសួនច្បារ ជាងឈើជាដើម។
មនុស្សដែលកើតនៅក្នុងតារានិករធាតុដីនេះ កំពុងស្វែងរកដៃគូជីវិតដែលមានចរិតលក្ខណៈស្រដៀងគ្នា នៅទីបំផុតពួកគេក៏ទទួលយកការកែលម្អ ចំណង់ចំណូលចិត្តរបស់ពួកគេ ឱ្យកាន់តែប្រសើរឡើង។
ម៉្យាងវិញទៀតមនុស្សកើតក្នុងធាតុដីនេះ ជាមនុស្សស្រឡាញ់ធម្មជាតិ ធ្វើការងារដើម្បីបរិស្ថានល្អស្អាត ដែលជាហេតុជំរុញឱ្យពួកគេបានជួបដៃគូជីវិត ដែលមានចំណាប់អារម្មណ៍ដូចគ្នា។

3. ធាតុខ្យល់ (តារានិករ Gemini Libra និង Aquarius)
ធាតុខ្យល់មានតារានិករ Gemini Libra និង Aquarius មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងសកម្មភាពបញ្ញាការស្រាវជ្រាវ និងវិភាគយ៉ាងខ្លាំងនៅឆ្នាំ ២០២១ ។
មនុស្សដែលកើតនៅក្នុងធាតុខ្យល់ (តារានិករ Gemini Libra និង Aquarius) គួរតែស្វែងរកដៃគូដែលជាអ្នកប្រឹក្សា វែកញែក និងមានអំណះអំណាងច្បាស់លាស់។
អត្ថន័យពាក្យថាបញ្ញា ដែលបង្ហាញពីការជំនះបញ្ហា ក្នុងពេលបច្ចុប្បន្នដ៏សំខាន់សម្រាប់មនុស្សដែលកើត នៅក្នុងធាតុដីដើម្បីឱ្យមានអារម្មណ៍ថា មានន័យក្នុងជីវិត។
នេះជាមូលហេតុដែលតារានិករ Gemini Libra និង Aquarius កំពុងស្វែងរកដៃគូជីវិត ក៏ដូចជាមិត្តភ័ក្តិដែលអាចដោះស្រាយរាល់បញ្ហាបាន ដូចជាទៅហាងលក់សៀវភៅ បណ្ណាល័យ ឬអង្គការសង្គមស៊ីវិល ឬការងារនយោបាយដែលតែងតែមានកន្លែងជជែកវែកញែកជាមួយគ្នា។
តាមការពិត កន្លែងណាដែលអាចទទួលបានព័ត៌មានច្រើន គឺជាកន្លែងយ៉ាងល្អសម្រាប់មនុស្សដែលកើត នៅក្នុងតារានិករធាតុខ្យល់ដើម្បីស្វែងរកស្នេហា និងមិត្តភាពរបស់ពួកគេ។

4. ធាតុទឹក (តារានិករ Cancer Scorpio និង Pisces)
តារានិករ Cancer Scorpio និង Pisces ជាមនុស្សដែលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ។
ក្នុងឆ្នាំ ២០២១ តារានិករធាតុទឹកនឹងបង្ហាញពីភាពច្នៃប្រឌិត ភាពឆ្លាតវាងវៃ និងវិញ្ញាណពិសេសរបស់ពួកគេ។
មនុស្សដែលកើតនៅក្នុងធាតុទឹកនេះ គួរតែជ្រើសរើសដៃគូជីវិតដែលពេញចិត្តនឹងទម្រង់សិល្បៈណាមួយ។
ការចុះឈ្មោះចូលរៀន នៅក្នុងក្លឹបហាត់រាំ រឺរបាំគឺជាវិធីដ៏ល្អដើម្បីស្វែងរកដៃគូជីវិត និងមិត្តភាព។
ម៉្យាងវិញទៀត នៅខែដំបូងក្នុងឆ្នាំ ២០២១ ការទៅទស្សនាសារមន្ទីរ ចូលរួមក្នុងមហោស្របល្ខោន ឬការប្រគុំតន្រ្តីគឺជាឱកាសដ៏ល្អក្នុងការជួបមនុស្សដែលមានចំណាប់អារម្មណ៍ខាងសិល្បៈដូចគ្នា។
ជាមនុស្សដែលអាចមានញាណពិសេស ការប្រព្រឹត្តអំពើល្អ និងការប្រព្រឹត្ដត្រឹមត្រូវ គឺជាគោលការណ៍សំខាន់ចំពោះមនុស្សដែលកើតក្នុងធាតុទឹកនេះ។
មនុស្សដែលស្ថិតក្នុងតារានិករ Cancer Scorpio និង Pisces ក៏អាចស្វែងរកដៃគូជីវិតដែលសក្តិសមរបស់ពួកគេផងដែរ នៅក្នុងអង្គការដែលតស៊ូមតិដើម្បីផលប្រយោជន៍សម្រាប់សង្គមជាតិ ឬប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌នៅក្នុងសង្គម។

យល់ដឹង៖ zodiacidea