កសិករកំពុងតែ មមាញឹកក្នុងការប្រមូលផលពោតក្រហម ស្របពេលទឹកទន្លេមេគង្គហក់ឡើង ខ្ពស់ជាង១០ម៉ែត្រ

//s9.kh1.co/be/be4ae0a530123cb3167b0a674159fa04461fc4e4.jpg
សង្គម

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមានការមមាញឹកខ្លាំង ក្នុងការញ៉ាប់ដៃញ៉ាប់ជើងខ្លាំងក្នុងការប្រមូលផលពោតក្រហម ខណៈពេលទឹកទន្លេមេគង្គហក់ឡើងខ្ពស់ជាងមុនទ្វេដង។

កំពង់ចាម៖ នាពេលថ្មីៗនេះ កសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមានការមមាញឹកខ្លាំង ក្នុងការញ៉ាប់ដៃញ៉ាប់ជើងខ្លាំងក្នុងការប្រមូលផលពោតក្រហម ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងខ្ពស់ជាង១០ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក  ប្រជាកសិករមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត កំពុងមមា ញឹកក្នុងការប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងកំពស់ជាង១០ម៉ែត្រ។ បន្ទាប់ពីទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងយ៉ាង ក្នុងរយៈពេល៣ថ្ងៃកន្លងទៅ សម្រាប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹក ទន្លេបានស្រកបន្តិច។ បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពង់ចាមបានបញ្ជាក់ថាកំពស់ទឹកនៅថ្ងៃនេះគឺមានកំពស់១០,១៧ម៉ែត្រ បើធៀបទៅនឹងថ្ងៃ ម្សិលមិញទឹក ស្រក០,០១ម៉ែត្រ ហើយកំពស់ទឹកនាពេលនេះបើធៀបទៅឆ្នាំកន្លងទៅមាន កំពស់ត្រឹម ៤,៣១ម៉ែត្រប៉ុណ្ណោះ។

យ៉ាងណាមិញ សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែមានផែនការជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋតាមរូបភាពផ្សេងៗដូចជាជួយរុះរើផ្ទះដែលទទួលរងដោយការ បាក់ច្រាំងទន្លេ ជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព និងណែនាំ ដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាព ពោលគឺទទួលទានទឹកដាំពុំ និងរស់នៅស្អាតជាពិសេស ការពារក្មេងតូចៗ កុំឲ្យលង់ទឹក ស្លាប់ដោយឪពុកម្តាយមិនដឹង រួមទាំងវិធានការផ្សេងៗទៀត៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិន្នផលពោត
ទិន្នផលពោត
ទិន្នផលពោត
ទិន្នផលពោត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T