សំខាន់! ក្រសួងការងារអំពាវនាវឲ្យផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ ក្នុងប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ

//s9.kh1.co/33/3333db52697b2e2074943defe6286694f079c41d.jpg
សង្គម

 ៣០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាន់ ក្រសួងការងារអំពាវនាវឲ្យផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ ក្នុងប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ

ភ្នំពេញ÷ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១នេះ ក្រសួងការងាររ និងបណ្តាបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេស កម្ពុជាវិញ សូមបងប្អូនមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។

២-ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺបងប្អូននឹងត្រូវគេតម្រូវ ឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនបងប្អូនពលករគឺល្មើសនឹង បម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។

៣-ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមាន បញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ នៅរៀងរាល់ ម៉ោងធ្វើការ (តាមរយៈទូរស័ព្ទលេខ (2 8050 561 ឬ 04 (925 905 ឬ 062 1413 (()9 ឬ 086 7909 957) ឬបងប្អូន -ជំនួយកូវីដ-១៩ នៅថៃ- ដើម្បីស្ថានទូត ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តពិនិត្យ និងខិតខំស្វែងរកដំណោះស្រាយជូន បងប្អូន។ បងប្អូនពលករ គួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អាជ្ញាធរពាក់ ព័ន្ធនៃប្រទេសថៃ ដូចមានក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីជូនដំណឹងនេះផងដែរ។

៤-ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាលហើយមិន ទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា គឺបងប្អូនអាចទទួលការពិគ្រោះយោបល់អំពីការព្យាបាលជំងឺ១៩ តាមរយ:÷

លេខទំនាក់ទំនងបន្ទាន់
លេខទំនាក់ទំនងបន្ទាន់
លេខទំនាក់ទំនងបន្ទាន់
លេខទំនាក់ទំនងបន្ទាន់
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T