បរទេស៖ ម្ចាស់ពាន Ballon d’Or ៦ សម័យ Lionel Messi ទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញខ្លាំង ដោយសារតែលោកជាកីឡាករម្នាក់ដែលមានភាពប៉ិនប្រសព្វនៅក្នុងការញាក់ នឹង អូសបាល់, ប៉ុន្តែសួរថា តើគាត់ធ្លាប់ត្រូវបានអាជ្ញាកណ្តាលបណ្តេញពីទីលានកំលុងការប្រកួតដែរឬទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Messi ធ្លាប់ទទួលបានកាតក្រហមចំនួន ៣ លើកនៅក្នុងអាជីពរបស់ខ្លួន ពោលគឺមានមួយលើកជាមួយក្លិប Barcelona និង ២ លើកជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន៖
កាតក្រហមដំបូងបំផុតដែល Messi ធ្លាប់ទទួលបាន គឺនៅពេលដែលក្រុមជម្រើសជាតិ អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ហុងគ្រី នៅឆ្នាំ ២០០៥, កំលុងពេលនោះ Messi មានវ័យទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ហើយរូបគេត្រូវបានទទួលកាតក្រហមពីលោកអាជ្ញាកណ្តាលភ្លាមៗ នៅពេលដែលរូបគេវាយទៅលើកីឡាករ Vilmos Vanczak ក្រោយកីឡាកររូបនេះព្យាយាមទាញអាវរបស់គាត់។
សម្រាប់កាតក្រហមលើកទី ២ Messi ទទួលបាននៅឆ្នាំ ២០១៩, ដែលពេលនោះក្រុម អាហ្សង់ទីន ជួបប្រកួតជាមួយក្រុម ឈីលី នៃព្រឹត្តិការណ៍ Copa America, ហើយកំលុងពេលនោះ ការប្រកួតពិតជាមានការចម្រូងចម្រាស់មែនទែន នៅពេលដែល Messi មានជម្លោះជាមួយកីឡាករ Medel, រហូតចុងក្រោយលោកអាជ្ញាកណ្តាលសម្រេចផ្តល់កាតក្រហមឱ្យទាំង ២ នាក់។
ចំណែកកាតក្រហមចុងក្រោយ Messi ទទួលបាននៅឆ្នាំ ២០២១ នេះតែម្តង, ដែលពេលនោះក្រុម Barcelona បានប្រកួតជាមួយក្រុម Athletic Bilbao ក្នុងពានរង្វាន់ Copa del Rey, ខណៈពេលនោះខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ត្រូវបានគេចោទថា បានវាយទៅលើកីឡាករ Asier Villalibre៕
ប្រភព៖ Sport Bible