ក្តៅៗ! ចេញហើយ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

//s9.kh1.co/cd/cd12318f39b8892a0948e6686070a71ac460210d.jpg
សង្គម

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្តៅៗ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេច ស្តីពី ការដាក់ចេញនូវ វិធានការរដ្ឋបាល នៅក្នុងមូលដ្ឋាន

រាជធានីភ្នំពេញ ៖ បន្ទាប់ពី ប្រកាសបិទខ្ទប់ខេត្តចំនួន ៨ក្នុងប្រទេសកម្ពុជា មានដូចជា ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ចំនួន ១៤ថ្ងៃ ដោយគិតចាប់ពី ថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ១២ សីហា កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលនៃការអនុវត្តវិធានការរដ្ឋបាលនេះ ត្រូវផ្អាករាល់ការធ្វើដំណើរមិនចាំបាច់ ក្នុងចន្លោះម៉ោង ២១យប់ ដល់ ម៉ោង ៣ភ្លឺ ព្រមទាំង អាជីវកម្ម និងការងារទាំងអស់ ដែលមានហានិភ័យក្នុងការរីករាលដាលឆ្លង ផ្អាកការជួបជុំលើសពី១០នាក់ លើកលែងករណីចាំបាច់មួយចំនួន៕

ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់ សូមអានសេចក្តីសម្រេចដែលបានប្រកាស នៅខាងក្រោមនេះ ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T