គិតចឹងអត់? លោក Ray Parlour គិតថាម្នាក់នេះនឹងដើរតាមគន្លងរបស់ Dias

//s9.kh1.co/c9/c91b2e0d72156ac0def139bc1ef743dd3f2ed131.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Parlour ថា Varane នឹងដើរតាមគន្លងរបស់ Dias

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ទើបតែបានប្រកាសជាផ្លូវការថាក្លិបបានព្រមព្រៀងលក្ខខណ្ឌក្នុងការទិញយកខ្សែការពារ Raphael Varane ពី Real Madrid ហើយដែលធ្វើឲ្យអ្នកគាំទ្រមានការសាទរជាខ្លាំងដោយសារ Varane ចាត់ទុកជាខ្សែការពារឆ្នើមមួយរូបនៅ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 

ឮដូច្នេះ លោក Ray Parlour ដែលជាអតីតកីឡាកររបស់ Arsenal បាននិយាយថា Varane នឹងដើរតាមជំហានរបស់ ខ្សែការពារ Ruben Dias នៃក្លិប Manchester City។

ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

Dias ផ្ទេរពីក្លិប Benfica មកកាន់ទឹកដី Etihad កាលពីឆ្នាំមុនតែគេបានជួយឲ្យក្រុមលើកពាន Premier League និងបានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនទាំងដែលទើបតែផ្លាស់មកលេងនៅ Premier League បានមួយរដូវកាលនោះគឺពានរង្វាន់ កីឡាករល្អបំផុតប្រចាំក្លិប,កីឡាករឆ្នើមបំផុតប្រចាំ Premier League នៅរដូវកាល ២០២០/២០២១ និងពាន អ្នកលេងបាល់ទាត់ដ៏ល្អបំផុតពី សមាគមន៍អ្នកសរសេរពីបាល់ទាត់ផងដែរ។

ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

ដូច្នេះទើបលោក Parlour បានបញ្ចេញយោបល់ថា Raphael Varane នឹងក្លាយជា Dias ទី២ដែលកែប្រែឲ្យក្រុមលេងកាន់តែល្អជាងមុន។

ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 

លោកបានថ្លែងប្រាប់ talkSPORT ថា៖

Man City លេងការពារបានល្អខ្លាំងណាស់កាលពីឆ្នាំមុន នេះជាចំណុចដែលល្អគួរឲ្យកត់សម្គាល់។ Ruben Dias បានផ្ទេរមក ហើយអ្នកមិនអាចស្រមៃបានទេកីឡាកររូបនេះនឹងលេងបានល្អឬអត់តែការពិតជាក់ស្ដែងគឺគេសម្របខ្លួនបានល្អខ្លាំងណាស់នៅក្របខណ្ឌ Premier League ហើយ John Stones ក៏លេងល្អឡើងៗដោយសារតែ Dias ដែរ។ ដូច្នេះ Varane អាចនឹងជះឥទ្ធិពលដូច Ruben Dias ក្លិបទាំងមូលនឹងលេងការពារបានកាន់តែល្អជាងមុន។ បើសិនឲ្យ Harry Maguire លេងជាមួយ Varane នោះពួកគេអាចនឹងចាប់ដៃគូគ្នាលេងត្រូវជើងណាស់។ វានឹងធ្វើឲ្យ Manchester United ក្លាយជាក្លិបខ្លាំងជាងមុនប្រាកដណាស់៕

លោក Ray Parlour 
លោក Ray Parlour 
លោក Ray Parlour 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T