លេខ១១ Asensio យកបាត់ហើយ! Bale ទំនងជាប្ដូរមកពាក់អាវលេខនេះនៅ Real Madrid

//s9.kh1.co/94/9430b8be13108bc9bfdf30d0ff5c890f3210c0ff.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bale អាចនឹងប្ដូរមកពាក់អាវលេខ១៤ឬ១៦

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Gareth Bale បានចាកចេញពីក្លិប Real Madrid ទៅលេងខ្ចីជើងនៅ Tottenham Hotspur កាលពីរដូវកាលមុនដូច្នេះនៅរដូវកាលថ្មីនេះ គេនឹងត្រឡប់មករួមក្រុមវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Gareth Bale 
ខ្សែប្រយុទ្ធ Gareth Bale 

ប៉ុន្តែបញ្ហាមួយគឺ Bale អាចនឹងគ្មានឱកាសបានពាក់អាវលេខ១១ដែលជាលេខសំណព្វរបស់គេព្រោះខ្សែប្រយុទ្ធ Marco Asensio យកលេខ១១បាត់ទៅហើយ។

ខ្សែប្រយុទ្ធ Marco Asensio
ខ្សែប្រយុទ្ធ Marco Asensio

កាលខ្ចីជើងនៅ Spurs គឺ Bale ពាក់អាវលេខ៩ ហើយយោងតាម Diario AS គឺលេខដែលនៅសល់គឺមានតែអាវលេខ១៦ដែលពាក់ដោយ Luka Jovic ដែលចេញទៅលេងខ្ចីជើងនៅ Frankfurt កាលពីរដូវកាលមុន។

ខ្សែប្រយុទ្ធ Gareth Bale 
ខ្សែប្រយុទ្ធ Gareth Bale 

Casemiro ដែលពាក់អាវលេខ១៤ អាចនឹងប្ដូរមកពាក់លេខ៥ ដែលជារបស់ ខ្សែការពារ Raphael Varane ដែលលេចឮថាជិតនឹងផ្ទេរទៅ Manchester United ដូច្នេះលេខអាវដែលគ្មានម្ចាស់គឺអាវលេខ ១៤ និង ១៦ ។

ខ្សែបម្រើ Caemiro 
ខ្សែបម្រើ Caemiro 

ដូច្នេះ Bale អាចនឹងបង្ខំចិត្តជ្រើសរើសលេខអាវមួយក្នុងចំណោមពីរនេះឬយកលេខខ្ទង់ ២០ ឬ ខ្ទង់ ៣០ ព្រោះ Asensio ទំនងជាមិនឲ្យអាវលេខ១១ទៅ Bale វិញនោះឡើយ។

ខ្សែប្រយុទ្ធ Gareth Bale 
ខ្សែប្រយុទ្ធ Gareth Bale 

ខ្សែបម្រើ Martin Odegaard , Luka Jovic ព្រមទាំង Dani Ceballos ក៏កំពុងត្រូវការលេខអាវថ្មីដែរ ប៉ុន្តែគេឃើញ Odegaard ពាក់អាវលេខ២១ ហើយ Jovic ពាក់អាវលេខ១៨ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Rangers ដូច្នេះពួកគេទាំងពីរនាក់អាចនឹងសម្រេចចិត្តយកលេខនោះ៕ 

ខ្សែប្រយុទ្ធ Gareth Bale 
ខ្សែប្រយុទ្ធ Gareth Bale 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T