អង់គ្លេស៖ យោងតាមសារព័ត៌មាន Goal គឺក្លិបតោខៀវ Chelsea កំពុងចរចាយកខ្សែការពារ Jules Kounde ពី Sevilla បន្ទាប់ពីកីឡាកររូបនេះបានកសាងឈ្មោះក្លាយជាខ្សែការពារឆ្នើមមួយរូបនៅក្របខណ្ឌ La Liga ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ Chelsea បានដាក់សំណើល្អៗដល់ Sevilla គឺគ្រោងនឹងយកខ្សែការពារ Kurt Zouma ទៅប្ដូរយក Kounde ខណៈដែលកីឡាករវ័យ២២ឆ្នាំរូបនេះចង់ផ្ទេរមកលេងនៅទឹកដី Stamford Bridge ដែរ។
Sevilla នឹងលក់តារាឆ្នើមរូបនេះគឺទាល់តែ Chelsea ដាក់សំណើទឹកប្រាក់ទាក់ចិត្តដោយគេមិនទាន់ដឹងទេថាការចរចានោះទទួលបានលទ្ធផលបែបណា។
គួរបញ្ជាក់ផងដែរថា Jules Kounde ផ្ទេរពីក្លិប Bordeux មក Sevilla កាលពីឆ្នាំ២០១៩ ដោយនៅរដូវកាលមុនគេចូលលេងបាន៣៣ប្រកួត ដែលធ្វើឲ្យគេមានឈ្មោះចូលលេងនៅក្រុមជម្រើសជាតិបារាំងសម្រាប់ព្រឹត្តិការណ៍ Euro 2020 ផងដែរ។
ក្រៅពី Chelsea គឺ Manchester City ក៏ទំនងជាចាប់អារម្មណ៍រូបគេដែរ៕
ប្រភព៖ goal