រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា តារាចម្រៀងស្រី ពេជ្រ សោភា មិនត្រឹមធ្វើឲ្យបណ្តាអ្នកគាំទ្រ ច្រណែននឹងសម្រស់សាច់ចាំ មិនចេះចាស់របស់នាងឡើយ សូម្បីតែ ស្នេហារបស់នាងជាមួយនឹង តារាសម្តែង ឈឹម សក្កដា ក៏ត្រូវបាន ហ្វេនៗជាច្រើន ស្រមៃប្រាថ្នាចង់បានដូចគ្នាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជា មិនទាន់រៀបការនឹងគ្នាក្តី តែអ្នកទាំងពីរ ស្រលាញ់គ្នាលក្ខណៈបើកចំហ ជាច្រើនឆ្នាំហើយ តែមិនធ្លាប់មានដំណឹង បែកបាក់សូម្បីតែម្តង ដែលធ្វើឲ្យ បងប្អូនខ្មែរ សរសើរពីស្នេហាបែបចាស់ទុំរបស់អ្នកទាំងពីរជាខ្លាំង មិនមែនជា ស្នេហាភ្លើងចំបើង មិនតែប៉ុណ្ណោះ អ្វីដែលសំខាន់ អ្នកទាំងពីរ ក៏ត្រូវមហាជនដឹងយ៉ាងច្បាស់ថា ជាដៃគូ ដែលជឿទុកចិត្តលើគ្នាជាខ្លាំង ដោយសារតែបែបនេះហើយ ទើបចំណងស្នេហ៍អាចរក្សាបានដល់ពេលនេះ។
តែផ្ទុយទៅវិញ នៅសុទ្ធៗ ស្រាប់តែ តារាចម្រៀងស្រីរូបនេះ បង្ហើបសម្តីបែបនេះ ធ្វើឲ្យហ្វេនៗ ដាក់ការសង្ស័យ អាចទេ ដែលអ្នកទាំងពីរ នឹងរៀបការលក្ខណៈសាមញ្ញក្នុងពេលឆាប់ៗនេះ? ដោយក្នុងនោះ រូបនាង បញ្ជាក់ ដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖