យល់ដឹង៖ វិចារណញាណនៃតារានិករទាំង ៣ នេះពិតជាមានសមត្ថភាពខ្ពស់ ក្នុងការមើលចិត្តមនុស្ស។ ពួកគេអាចមើលចិត្តមនុស្សដឹងច្បាស់ ដូចអានសៀវភៅអញ្ចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះយើងនឹងបង្ហាញតារានិករចំនួន ៣ ដែលមានញាណពិសេស គិតទុកមុនមិនដែលខុសឡើយ ៖
១.♉️ Taurus (Apr 20 – May 20)
នៅពេលដែលនិយាយដល់ មនុស្សដែលមានគំនិតច្នៃប្រឌិតជាមួយនឹងការស្រមើរស្រមៃដ៏រស់រវើកនោះ គឺជាមនុស្សដែលកើតក្នុងតារានិករ Taurus នេះឯង។
Taurus មានការគិតប្រកបដោយភាពច្នៃប្រឌិត ស្ទើរមិនគួរឲ្យជឿ។ ភាគច្រើនតារានិករប្រភេទនេះ ច្រើនតែជាសិល្បករ។ ប៉ុន្តែមនុស្សភាគច្រើន មិនដឹងថាគំនិតច្នៃប្រឌិតទាំងនេះគឺមកពីណាទេ ព្រោះពួកគេមិនដឹងថា នេះគឺជាសមត្ថភាពពីធម្មជាតិរបស់ពួកគេឡើយ។ ការយល់ដឹងពីអ្នកដទៃ និងការមើលនរណាម្នាក់ ថាជាមនុស្សបែបណានោះ គឺទុកចិត្តលើតារានិកររូបនេះចុះ។
ពួកមានញាណម្យ៉ាង ដែលឆាប់ដឹងពីអារម្មណ៍អ្នកដែលនៅជុំវិញខ្លួនច្បាស់ ព្រោះពួកគេជាមនុស្សដែលគិតពីអារម្មណ៍អ្នកដទៃច្រើនជាង អារម្មណ៍របស់ខ្លួនឯង។ ដូច្នេះហើយ ប្រសិនបើពួកគេគិតថា មនុស្សម្នាក់នោះកំពុងតែគិតអ្វី គឺមិនងាយខុសនោះទេ។ ជួនកាលសូម្បីតែការយល់សប្តិរបស់ពួកគេ ក៏អាចកើតឡើងពិតដែរ។
២.♋️ Cancer (Jun 21 – Jul 22)
Cancer ជាមនុស្សដែលមានញាណពិសេសខ្ពស់ជាងគេ។ ពួកគេអាចមានអារម្មណ៍ដឹង នូវអារម្មណ៍របស់មនុស្សជុំវិញខ្លួន មិនត្រឹមតែដឹងពីអារម្មណ៍ផ្ទាល់ខ្លួនច្បាស់នោះទេ គេថែមទាំងដឹងពីមនុស្សនៅជុំវិញខ្លួនទៀតផង មិនថាទុក្ខព្រួយ កំហឹង ឬការភ័យខ្លាចក៏ Cancer អាចដឹង ពីមនុស្សជុំវិញខ្លួនបានដែរ ទោះបីចង់លាក់អារម្មណ៍ជាមួយតារានិកររូបនេះ ក៏មិនអាចលាក់ជិតឡើយ Cancer អាចអានចិត្តរបស់អ្នកបាន មុនពេលដែលអ្នកនិយាយទៀត។
បើអ្វីដែល Cancer និយាយប្រាប់ហើយ គួរជឿទៅព្រោះញាណទី ៦ របស់តារានិកររូបនេះ គឺកម្រនឹងខុសណាស់។ Cancer ក៏ជាទីប្រឹក្សាល្អមួយ សម្រាប់មនុស្សគ្រប់គ្នាផងដែរ។
៣.♏️ Scorpio (Oct 23 – Nov 21)
តារានិកររូបនេះ ភាគច្រើនមិនសូវជាមនុស្សដែលល្បី ឬមានគេស្គាល់ច្រើនប៉ុន្មានទេ។ Scorpio ជាមនុស្សដែលមានមនោសញ្ចេតនាងប់ងល់ ហើយពួកគេនឹងសងសឹងវិញ បើសិនជាមានអ្នកណាធ្វើឲ្យតារានិកររូបនេះខឹង ឬបោកប្រាស់ទំនុកចិត្ត។
ដោយសារលក្ខណៈអវិជ្ជមានបែបនេះ ទើបធ្វើឲ្យមនុស្សភាគច្រើនគិតថា Scorpio ជាមនុស្សមិនល្អ ដែលការពិតទៅពួកគេ អាក្រក់ចំពោះតែអ្នកណាដែលចង់ធ្វើបាបពួកគេប៉ុណ្ណោះ។
ទោះយ៉ាងណាតារានិកររូបនេះ ក៏មានការគិតខាងផ្លូវងងឹតផងដែរ ដែលអ្នកដទៃគ្មាន ឬមិនអាចមើលឃើញ។
Scorpio គឺតែងមានថាមពលក្នុងខ្លួន នោះមានន័យថាពួកគេអាចមានអារម្មណ៍ដឹង នៅពេលដែលមាននរណាម្នាក់មានចេតនាមិនល្អ និងគិតមិនល្អចំពោះពួកគេ។
តារានិករនេះក៏មានជំនាញកុហកមិនណយដែរ។ យល់ល្អកុំចង់ធ្វើសត្រូវជាមួយតារានិកររូបនេះឲ្យសោះ។
ប្រភព: zodiacshine