តារាកម្សាន្ត: ប្រិយមិត្ត ពុកម៉ែ បងប្អូន ច្បាស់ណាស់ពិតជាបានស្គាល់កំពួលតារាចម្រៀងប្រុស៣ដួងល្បីលំដាប់ប្រទេស គឺលោក ព្រាប សុវត្ថិ លោកខេមរៈ សិរីមន្ត និងលោក ខេម ដែលតារាចម្រៀងប្រុសទាំង៣ដួងនេះ សុទ្ធសឹងតែទទួលបានការគាំទ្រ និងប្រជាប្រិយយ៉ាងច្រើនសន្ធឹកពីសំណាក់ប្រជាពលរដ្ឋ និងហ្វេនៗដែលជាអ្នកនិយមគាំទ្រ ដោយសារតែទឹកដមសម្លេងពិរោះ និងរូបសម្រស់ដ៏ស្រស់សង្ហារបស់តារាចម្រៀងទាំងបីដួងនេះផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកមកមើលការតុបតែងម៉ូតសក់របស់តារាប្រុសទាំងបីដួងនេះកាលពីជាង១០ឆ្នាំមុនវិញ ឃើញថាមានភាពប្លែកភ្នែកដោយតារាទាំងបីនេះនិយមស្ទីលលេងម៉ូតសក់ប្លែក រាងបះៗ និងនិយមទុកសក់វែងស្ទើរតែបាំងភ្នែក ដែលធ្វើឲ្យហ្វេនៗនៅជំនាន់នោះមិនតិចទេដែលនិយមតែងគ្នាតាមអាយដលរបស់ខ្លួន។
ចង់ជ្រាបកាន់តែច្បាស់ថាតើតារា ៣ដួងនេះមានម៉ូតសក់ប្លែកៗយ៉ាងណា កាលពីជាង១០ឆ្នាំមុននោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
១/. លោក ព្រាប សុវត្ថិ
២/.លោក ខេមរៈ សិរីមន្ដ
៣/.លោក ខេម