តោះ! មកស្គាល់កីឡាកររបស់ Barca ទាំង ៦ រូបដែលធ្លាប់ឈ្នះពាន Ballon d’Or កន្លងមក

//s9.kh1.co/c2/c20de438be28f200dd148d836e98142f111023ce.jpg
កីទ្បា

 ២៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់កីឡាកររបស់ Barca ទាំង ៦ រូបដែលធ្លាប់ឈ្នះពាន Ballon d’Or កន្លងមក

បរទេស៖ ក្លិប Barcelona គឺជាក្លិបដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញ ហើយក្លិបយក្សមួយនេះ ពិតជាជោគជ័យមែនទែន ក្នុងចំណោមក្លិបកំពូលៗជាច្រើនទៀត។ បើយើងក្រឡេកទៅមើលកីឡាកររបស់ពួកគេតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នគឺពិតជាអស្ចារ្យណាស់ ព្រោះកីឡាករទាំងអស់នោះបានជួយឱ្យ Barca ដណ្តើមពានរង្វាន់ជាច្រើន មិនថាពានក្នុងស្រុក ឬមួយក៏ក្រៅស្រុកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ថ្ងៃនេះដែរ ពួកយើងនឹងនាំប្រិយមិត្តឱ្យបានស្គាល់អំពីកីឡាកររបស់ Barcelona ទាំងអស់ដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or មួយនេះនៅទឹកដី Camp Nou, ហើយតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នគឺមានតែកីឡាករ ៦ រូបប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពានរង្វាន់កីឡាករកំពូលមួយនេះ, ខណៈកីឡាករ Lionel Messi ធ្លាប់បានឈ្នះពានមួយនេះច្រើនជាងគេ ពោលគឺចំនួន ៦ លើក។

ខាងក្រោមនេះគឺជាកីឡាកររបស់ Barca ទាំង ៦ រូបដែលធ្លាប់បានឈ្នះពាន Ballon d’Or កន្លងមក៖

១. Luis Suarez៖ គួរបញ្ជាក់ថា ជើងចាស់រូបនេះមិនមែនជាកីឡាកររបស់ អ៊ុយរូហ្កាយ បច្ចុប្បន្ននោះទេ ប៉ុន្តែលោកគឺជាអតីតកីឡាកររបស់ Barca មួយរូបដែលធ្លាប់ឈ្នះពាន Ballon d’Or នៅឆ្នាំ ១៩៦០។

រូបភាព
រូបភាព

២. Johan Cruyff៖ លោកគឺជាអតីតកីឡាកររបស់ Barca មួយរូបដែលធ្លាប់ឈ្នះពាន Ballon d’Or នៅឆ្នាំ ១៩៧៣ និង ១៩៧៤។

រូបភាព
រូបភាព

៣. Hristo Stoichkov៖ លោកគឺជាអតីតកីឡាកររបស់ Barca មួយរូបដែលធ្លាប់ឈ្នះពាន Ballon d’Or នេះនៅឆ្នាំ ១៩៩៤។

រូបភាព
រូបភាព

៤. Rivaldo៖ លោកគឺជាអតីតកីឡាកររបស់ Barca មួយរូបដែលធ្លាប់ឈ្នះពាន Ballon d’Or នេះនៅឆ្នាំ ១៩៩៩។

រូបភាព
រូបភាព

៥. Ronaldinho៖ លោកគឺជាអតីតកីឡាកររបស់ Barca មួយរូបដែលធ្លាប់ឈ្នះពាន Ballon d’Or នេះនៅឆ្នាំ ២០០៥។

រូបភាព
រូបភាព

៦​. Lionel Messi៖ ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាកររបស់ Barca  បច្ចុប្បន្ន ហើយលោកធ្លាប់បានឈ្នះពាន Ballon d’Or នេះចំនួន ៦ លើកមកហើយពោលគឺនៅឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩៕

រូបភាព
រូបភាព

ប្រភពSports Amaze

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T