ឡូយ! បានសាកឬនៅ ហ្គេមកីឡាអូឡាំពិកជាមួយកូនឆ្មាដ៏ខ្ជូត នៅលើ Google?

//s9.kh1.co/e9/e9da28d9439377c466a25f5b9b64f4df2fa37f35.jpg
បច្ចេកវិទ្យា

 ២៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហ្គេមនេះអាចចូលលេងបានដោយសេរីឥតគិតថ្លៃ នៅលើគេហទំព័ររបស់ Google។

បរទេស៖ ក្រុមហ៊ុន Google បានចូលរួមការប្រារព្ធពិធីកីឡាអូឡាំពិក ទីក្រុងតូក្យូ តាំងពីថ្ងៃសុក្រ ជាមួយរូប Doodle ដែលមានបង្កប់ហ្គេមផងដែរ។ រូប Doodle Champion Island Games មានតួអង្គឆ្មានីនចា តំណាងឲ្យរូបអ្នក ចូលរួមការប្រកួតវិញ្ញាសារហ្គេមតូចៗ ដើម្បីក្លាយជាជើងខ្លាំងផ្នែកកីឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្គេមនេះអាចចូលលេងបានដោយសេរីឥតគិតថ្លៃ នៅលើគេហទំព័ររបស់ Google។ ហ្គេមនេះតម្រូវឲ្យអ្នកដើរផ្សងព្រេងជុំវិញកោះ ដើម្បីចូលរួមប្រកួតវិញ្ញាសារហ្គេមតូចៗចំនួន៧ ដោយផ្អែកលើកីឡាអូឡាំពិក រួមមាន កីឡាវាយកូនបាល់លើតុ ជិះក្ដារស្គី ឬបាញ់ព្រួញជាដើម។ មេជើងឯកកំពូលកីឡានីមួយៗគឺដកស្រង់ចេញពីរឿងព្រងនិទានរបស់ជប៉ុន ហើយរូបអ្នកអាចចូលរួមប្រកួតជាមួយមេទាំងនោះ នៅតាមផ្លូវដំណើរផ្សងព្រេងរបស់អ្នក។​

នៅក្នុងការប្រកួតប្រជែង អ្នកអាចជ្រើសរើស ចូលរួមក្រុមចំនួនមួយក្នុងចំណោមបួន ដែលមានដូចជាពណ៌ខៀវ ក្រហម លឿង ឬបៃតង ហើយមេក្រុមនីមួយៗគឺជាសត្វ និងមានតារាងពិន្ទុជាសកល សម្រាប់ក្រុមទាំងអស់ផងដែរ។ គួរបញ្ជាក់ថា រូបគំនូរតួអង្គទាំងអស់នេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនគំនូរជីវចល Studio4°C ដែលមានទីតាំងនៅទីក្រុងតូក្យូដោយផ្ទាល់ តែម្ដង៕

វីដេអូ

ប្រភព: CNET

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T