យល់ដឹង៖ បើអ្នកនៅតែបន្តស្ថិតនៅក្នុងទំនាក់ទំនងមួយដែល Toxic វាក៏អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពរបស់អ្នកបានដែរ តែថា តើព្រោះហេតុអ្វី បានជាអ្នកមិនព្រមចុះចេញពីទំនាក់ទំនងមួយនោះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះនឹងបង្ហាញអ្នកថា ហេតុអ្វីបានជាតារានិករនីមួយៗ មិនព្រមដើរចេញពីទំនាក់ទំនងដែល Toxic ទាំងអស់នោះ ៖
♈️ Aries (Mar 21 – Apr 19)
ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកតែងតែមានភាពរំភើប និងភាពប្រាកដប្រជាច្បាស់លាស់ ថាអ្វីៗនឹងមិនអី ហើយនោះជាអ្វីដែលមនុស្ស Toxic នាំមកឲ្យអ្នក ទោះបីជានាំមកនូវការឈឺចាប់ក៏ដោយ។
♉️ Taurus (Apr 20 – May 20)
អ្នកមានចរិតរឹងចចេសពេក ក្នុងការដើរចេញពីទំនាក់ទំនងដែលមិនដំណើរការនោះ។ ម៉្យាងទៀត អ្នកនៅតែគិតថាគេនៅស្មោះ និងនៅមានចិត្តនឹងអ្នក ទោះបីជាមិនចុះសម្រុងយ៉ាងណាក៏ដោយ។
♊️ Gemini (May 21 – Jun 20)
អ្នកមិនគិតថាអ្នកអាចធ្វើបានល្អ និងទទួលបានអ្វី ដែលល្អជាងនេះទេ ប្រសិនបើអ្នកឈានជើងចូលទៅក្នុងទំនាក់ទំនងថ្មី ដូច្នេះអ្នកអាចដោះស្រាយបាន ជាមួយទំនាក់ទំនងបច្ចុប្បន្ននេះ។
♋️ Cancer (Jun 21 – Jul 22)
អ្នកឆាប់លង់ស្រលាញ់ និងជឿជាក់ទៅលើអ្នកដទៃលឿន និងងាយខ្លាំងណាស់ ដូច្នេះអ្នកពិបាកក្នុងការចាកចេញពីទំនាក់ទំនងបច្ចប្បន្ន និងដោះលែងឲ្យគេចេញទៅណាស់។
♌️ Leo (Jul 23 – Aug 22)
អ្នកត្រូវបានគេស្គាល់ថា ជាមនុស្សដែល ធ្វើគ្រប់យ៉ាងចំពោះបញ្ហា និងមិនងាយនឹងដើរចេញពីបញ្ហាដែរ។ អ្នកនឹងដោះស្រាយបញ្ហានៅក្នុងទំនាក់ទំនងនោះ ហើយមិនងាយចាកចេញងាយៗឡើយ។
♍️ Virgo (Aug 23 – Sep 22)
អ្នកប្រៀបដូចជាមនុស្សម្នាក់ដែលពិការភ្នែក មើលមិនឃើញភាព Toxic ទាំងនោះ និងជឿជាក់លើការសុំទោសរបស់ពួកគេ ហើយនៅតែផ្តល់ឱកាសលើកទីពីរ ដល់ពួកគេគ្មានដែនកំណត់រហូត។
♎️ Libra (Sep 23 – Oct 22)
អ្នកតែងតែមើលឃើញអ្វីៗល្អជានិច្ចចំពោះដៃគូ និងចំពោះមនុស្សគ្រប់គ្នា មិនថាពួកគេបង្ហាញពណ៌ពិត ហើយធ្វើឲ្យអ្នកខកចិត្តប៉ុន្មានដងក៏ដោយ។
♏️ Scorpio (Oct 23 – Nov 21)
អ្នកស្អប់ការរស់នៅតែម្នាក់ឯង ដូច្នេះអ្នកលោតចូលក្នុងទំនាក់ទំនងខុស ដើម្បីចៀសវាងពីជីវិតឯកកា តែនៅតែមិនដឹងខ្លួនថា កំពុងតែធ្វើឲ្យខ្លួនឯងកាន់តែឈឺចាប់ជាងមុន នៅក្នុងទំនាក់ទំនងនោះ។
♐️ Sagittarius (Nov 22 – Dec 21)
ទោះបីជាទំនាក់ទំនង Toxic ប៉ុណ្ណាក៏ដោយ អ្នកនៅតែប្រចណ្ឌច្រើន និងតែងមានទំនាស់ ដោយសារតែចំណង់ចំណូលចិត្តមិនដូចគ្នា។
♑️ Capricorn (Dec 22 – Jan 19)
អ្នកនៅតែជឿជាក់ថា មនុស្សម្នាក់នោះអាចផ្លាស់ប្តូរបាន ហើយអ្នកចូលចិត្តការប្រកួតប្រជែង ដែលកើតឡើង ជាមួយនឹងការព្យាយាមផ្លាស់ប្តូរពួកគេ ដូច្នេះអ្នកគ្មានបញ្ហានឹងការនៅបន្តក្នុងទំនាក់ទំនងមួយនេះឡើយ។
♒️ Aquarius (Jan 20 – Feb 18)
បេះដូងរបស់អ្នក នៅតែពុះកញ្ជ្រោល លើមនុស្សម្នាក់នោះ ដែលអាចធ្វើឲ្យអ្នកវង្វេងស្មារតី មើលមិនឃើញពីកំហុស និងគិតថាអ្វីៗនៅតែអស្ចារ្យសម្រាប់អ្នក ហើយនៅតែផ្តល់ឱកាសលើកទីពីរ ដល់ពួកគេជានិច្ច។
♓️ Pisces (Feb 19 – Mar 20)
អ្នកមានការជឿទុកចិត្តលើមនុស្សម្នាក់នោះពេក ហើយមិនដែលមើលឃើញ នូវទង់ក្រហមដែលពួកគេបានផ្ដល់ឲ្យ រហូតដល់វាយឺតពេល ទើបដឹងខ្លួនហើយស្ដាយក្រោយ នូវអ្វីគ្រប់យ៉ាង។
ប្រភព: thoughtcatalog