យល់ដឹង៖ ជាធម្មតា នៅពេលដែលអ្នកចាប់ផ្ដើមទំនាក់ទំនងមួយ អ្នកគួរតែត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ ការជឿជាក់លើខ្លួនឯង ការយកចិត្តទុកដាក់លើដៃគូ ភាពជឿជាក់លើគ្នាទៅវិញទៅមក និងការប្រឈមនឹងភាពឈឺចាប់។ តែទោះជាយ៉ាងណា សូមកុំឲ្យវាគ្រប់គ្រងអ្នកបានទាំងស្រុងពេក បើពុំដូច្នេះ អ្នកនឹងទទួលនូវភាពស្ដាយក្រោយជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះយើងនឹងបង្ហាញអ្នកអំពី មូលហេតុអ្វីបានជាតារានិករនីមួយៗ សោកស្ដាយអំពីទំនាក់ទំនងស្នេហាចុងក្រោយរបស់ពួកគេ ៖
♈️️ Aries (Mar 21 – Apr 19)
ចំពោះ Aries អ្នកសោកស្តាយដែលអ្នក បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគំនិតរបស់ពួកគេ និងផ្ដល់ក្ដីស្រលាញ់លើសពេកដល់អតីតសង្សាររបស់អ្នក។ អ្នកមិនគួរអនុញ្ញាតឱ្យពួកគេកំណត់តម្លៃរបស់អ្នក និងស្គាល់ពីចិត្តអ្នកច្បាស់ពេកទេ។
♉️ Taurus (Apr 20 – May 20)
ចំពោះ Taurus អ្នកពិតជាសោកស្តាយ ដែលបានខិតខំប្រឹងប្រែងច្រើនចំពោះពួកគេ តែម្នាក់ឯងខ្លាំងពេក ហើយចុងក្រោយគេនៅតែចាកចេញពីអ្នក។ អ្នកមិនគួរខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នក ច្រើនទៅលើនរណាម្នាក់ ដែលមិនសមនឹងទទួលការអនុគ្រោះពីអ្នកទេ។
♊️ Gemini (May 21 – Jun 20)
ចំពោះ Gemini គឺអ្នកសោកស្តាយ ដែលធ្វើការគិតខ្លីពេក និងឆាប់ឈានជើងចូលទៅក្នុងទំនាក់ទំនងមួយនោះ។ អ្នកគួរតែដឹងថាអ្វីដែលអ្នកចង់បានពិតប្រាកដ ឬអ្វីដែលអាចលើកកំពស់ស្តង់ដាររបស់អ្នកបាន មិនមែនគ្រប់គ្នាត្រូវនឹងស្ដង់ដាអ្នកទាំងអស់ទេ។
♋️ Cancer (Jun 21 – Jul 22)
ចំពោះ Cancer អ្នកសោកស្តាយ ដែលអ្នកនៅស្ងាត់ស្ងៀមពេក មិនសូវជាបញ្ចេញអ្វីដែលអ្នកចង់បានទៅលើដៃគូ និងធ្វើឲ្យពួកគេគ្រប់គ្រងអ្នកបាន។ អ្នកអនុញ្ញាតឱ្យពួកគេ គ្រប់គ្រងអ្នកពេក ទើបធ្វើឲ្យគេបានចិត្ត និងដឹងថាអ្នកមិនហ៊ានចំពោះពួកគេទេ។
♌️ Leo (Jul 23 – Aug 22)
ចំពោះ Leo អ្នកសោកស្តាយ ដែលអ្នកមិនបានទុកចិត្តលើខ្លួនឯង និងជឿលើគំនិតខ្លួនឯង ដែលធ្លាប់បានគិតកន្លងមក។ អ្នកអាចគិតដឹងថា នឹងមានអ្វីមួយមិនត្រឹមត្រូវកើតឡើង ប៉ុន្តែអ្នកមិនអើពើនឹងអារម្មណ៍នោះពីមុនមកទេ។
♍️ Virgo (Aug 23 – Sep 22)
ចំពោះ Virgo អ្នកសោកស្តាយ ដែលអ្នកបានជ្រើសរើសពួកគេ ជាងជ្រើសរើសខ្លួនឯង។ អ្នកគួរតែចាត់ទុកខ្លួនឯងជាអាទិភាពទីមួយ ប៉ុន្តែផ្ទុយទៅវិញអ្នកចាត់ទុកមនុស្សដែលខ្លួនស្រលាញ់ទីមួយ ព្រោះគេពិតជាសំខាន់ជាងខ្លួនអ្នកទៅទៀត។
♎️ Libra (Sep 23 – Oct 22)
ចំពោះ Libra អ្នកសោកស្តាយ ដែលអ្នកបានអនុញ្ញាតឲ្យពួកគេប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក ធ្វើឲ្យអ្នកឈឺចាប់ និងស្រ្តេសដោយសាររូបគេ។ អ្នកមិនគួរលះបង់សុភមង្គលផ្ទាល់ខ្លួន ដើម្បីផ្គាប់ចិត្តពួកគេទេពីព្រោះគ្មាននរណាម្នាក់ មកស្រលាញ់យើងជាងខ្លួនឯងទេ។
♏️ Scorpio (Oct 23 – Nov 21)
ចំពោះ Scorpio អ្នកសោកស្តាយ ដែលអ្នកតែងតែផ្តល់ឲ្យពួកគេនូវការគ្រប់គ្រងយ៉ាងខ្លាំងចំពោះគំនិតរបស់អ្នក។ អ្នកគួរតែដឹងថាយោបល់របស់អ្នក ក៏មានសារៈសំខាន់ដូចគ្នានឹងគំនិតរបស់ពួកគេដែរ ដូច្នេះត្រូវជឿជាក់លើខ្លួនឯងឲ្យបានច្រើនជាងនេះ។
♐️ Sagittarius (Nov 22 – Dec 21)
ចំពោះ Sagittarius អ្នកសោកស្តាយ ដែលអ្នកតែងតែយំនៅពីក្រោយទ្វារបិទជិត ដែលមិនដែលសូម្បី តែឲ្យគេដឹងថាអ្នកពិតជាឈឺចាប់ប៉ុណ្ណា។ អ្នកគួរតែអោយគេដឹងខ្លួន និងដឹងថាតើគេធ្វើបាបអ្នកប៉ុណ្ណា ទើបវាជួយឲ្យអ្នកក្រោកឈរឡើងវិញបាន ។
♑️ Capricorn (Dec 22 – Jan 19)
ចំពោះ Capricorn អ្នកសោកស្តាយ ដែលអ្នកទុកពាក្យសំខាន់ៗទុកចោល និងគ្មានភាពជឿជាក់ក្នុងការនិយាយវាចេញមកក្រៅជាមួយពួកគេ តែនៅពេលដែលអ្នកចង់ អ្វីៗគឺវាហួសពេលទៅហើយ។ អ្នកគួរតែនិយាយវាឡើង ទាន់នៅពេលដែលអ្នកនៅមានឱកាស ជាមួយនរណាម្នាក់។
♒️ Aquarius (Jan 20 – Feb 18)
ចំពោះ Aquarius អ្នកសោកស្តាយ ក្នុងការព្យាយាមដោះស្រាយគ្រប់យ៉ាង ដើម្បីឲ្យទំនាក់ទំនងមួយនោះដើរទៅមុខ ប៉ុន្តែវាមិនបានផលនៅចុងបញ្ចប់។ អ្នកគួរតែដឹងថា អ្នកសមនឹងទទួលសេចក្ដីស្រលាញ់ ដែលច្រើនជាងពាក់កណ្តាល នៃបេះដូងរបស់ពួកគេទៀត។
♓️ Pisces (Feb 19 – Mar 20)
ចំពោះ Pisces អ្នកសោកស្តាយ ដែលអ្នកតែងតែធ្វើពុតថាអ្វីៗគឺល្អពោរពេញទៅដោយសេចក្ដីរីករាយ និងសុភមង្គលនៅក្នុងទំនាក់ទំនង តែការពិតអ្នកគ្រាន់តែព្យាយាមលាក់បាំង ពីភាពសោកសៅតែប៉ុណ្ណោះ។ អ្នកគួរតែបញ្ចេញអារម្មណ៍ដែលមិនស្រួលរបស់អ្នក ជំនួសឲ្យការបិទបាំងទាំងនោះវិញ។
ប្រភព: thoughtcatalog