អង់គ្លេស៖ ក្លិបតោខៀវ Chelsea និង Manchester City បានទាក់ទងចង់បានខ្សែបម្រើ Ilaix Moriba ដែលជាកីឡាកររបស់ Barcelona បន្ទាប់ពីបានឮថារូបគេមិនទាន់បន្តកុងត្រាថ្មីជាមួយក្លិប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះលេចឮព័ត៌មានចចាមអារ៉ាមថា Moriba មានរឿងល្អក់កករជាមួយក្លិប Barcelona ដោយសារក្លិបផ្ដល់ប្រាក់ឈ្នួលឲ្យគេតិចជាងការរំពឹងទុកទើបគេមិនទាន់បន្តកុងត្រាថ្មីខណៈដែល Barcelona បានឲ្យកីឡាករវ័យ១៨ឆ្នាំរូបនេះទៅលេងនៅឈុត B វិញ។
សារព័ត៌មាន Sport.es បានបង្ហើបឲ្យដឹងថា Moriba អាចនឹងសម្រេចចិត្តចាកចេញពីទឹកដី Camp Nou និងមកលេងនៅ Premier League ទើប Chelsea និង Man City កំពុងសម្លឹងមើលស្ថានការណ៍របស់គេស្របពេល Manchester United និង RB Leipzig ក៏ទើបតែតាមសម្លឹងមើលគេនៅពាក់កណ្ដាលរដូវកាលមុនដែរ។
តម្លៃផ្ដាច់កុងត្រារបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះគឺខ្ទង់ ៨៦លានផោន(ស្មើនឹងប្រមាណ ១១៨.៣លានដុល្លារ)ឯណោះហើយកុងត្រារបស់គេមានសុពុលភាពរហូតដល់ឆ្នាំ២០២២ឯណោះ។
ឪពុករបស់ Moriba ក៏ធ្លាប់បង្ហើបឲ្យដឹងថាគាត់បម្រុងនឹងនាំកូនប្រុសរបស់គាត់ទៅលេងនៅក្លិប Manchester City ប៉ុន្តែក៏ត្រូវអាក់ខានវិញដោយសារកីឡាកររូបនេះចង់សាងកេរ្តិ៍ឈ្មោះនៅក្លិប Barcelona ៕
ប្រភព៖ thesun