តាមពិតចឹងសោះ បានជាគេធ្វើផ្លូវ ទុកឲ្យផ្នូរអាថ៌កំបាំងមួយនេះចោល នៅកណ្ដាលផ្លូវ (មានវីដេអូ)

//s9.kh1.co/a2/a2471a213c982464505fccf6d4ffc912e1d0c870.jpg
សង្គម

 ២៣-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មានផ្នូរអាថ៌កំបាំងមួយ នៅកណ្ដាលផ្លូវ ដែលអ្នកស្រុកជឿជាក់ទៀតថា សាកសពក្នុងផ្នូរអាចជាអ្នកប្រាជ្ញម្នាក់។

តួកគី៖ Yeni Mahalle Hamzaoglu គឺជាផ្លូវមួយ ក្នុងចំណោមផ្លូវជាច្រើនទៀត ដែលឆ្លងកាត់ស្រុក Şarkışla នៅកណ្ដាលប្រទេសតួកគី ហើយវាមានអ្វីដ៏ពិសេសមួយ គឺមានផ្នូរអាថ៌កំបាំង នៅកណ្ដាលផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្នូរអាថ៌កំបាំងនេះ បាននៅកណ្ដាលផ្លូវអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្ដែវាទើបតែទទួលបានការចាប់អារម្មណ៍ពីគេឯង បន្ទាប់ពីរូបភាព និងវីដេអូដ្រូន បានបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។ ហើយបើទោះជាវាមានឈ្មោះចារនៅលើនោះដាក់ថា “Gariban Martyr Baba” ក៏ដោយ ក៏មិនមាននរណាម្នាក់ដឹងឡើយថា ជាអ្នកណាដែរ។

ទន្ទឺមនឹងនេះដែរ អ្នករស់នៅក្បែរៗនោះ បានជឿជាក់ថាផ្នូរនេះ មានដើមឡើយនៅក្នុងទីធ្លាផ្ទះរបស់នរណាម្នាក់ មុនពេលផ្ទះត្រូវរុះរើចោល និងមានអ្នកខ្លះទៀត ឆ្ងល់ថាហេតុអ្វីបានជាគេត្រូវធ្វើផ្លូវសងខាងផ្នូរទៅវិញ។

លោក Ahmet Hark ជាអ្នកស្រុក បាននិយាយប្រាប់កាសែតតួកគី Haber ឲ្យដឹងដែរថា សាកសពក្នុងផ្នូរនេះ ធ្លាប់បានចូលក្នុងសុបិនរបស់ម្ចាស់ដីចុងក្រោយបង្អស់ ថាផ្នូរគឺជាទីអាសនៈ។ ហើយរឿងដដែលៗនេះ បានកើតឡើងចំពោះម្ចាស់ដីមុនៗរួចមកហើយ ដូច្នេះម្នាក់ៗមិនហ៊ានប៉ះពាល់ទេ ដោយសុខចិត្តធ្វើផ្នូរវាងតែម្ដង។

យ៉ាងណាមិញ អ្នកស្រុកជឿជាក់ទៀតថា សាកសពក្នុងផ្នូរអាចជាអ្នកប្រាជ្ញម្នាក់ ហើយក៏មានមនុស្សទៅថែរក្សា និងយកផ្កាទៅដាក់ឲ្យជារើយៗផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Oddity

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T