កូរ៉េខាងត្បូង៖ ប្ដីប្រពន្ធវ័យចំណាស់មួយគូ មកពីទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង បានខិតខំដើរប្រមូលអេតចាយអស់រយៈពេលជាងច្រើនឆ្នាំ រហូតដល់ធ្វើឲ្យផ្ទះកម្ពស់ពីរជាន់របស់ខ្លួន ពោរពេញទៅដោយសំរាមគរដូចភ្នំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា បុរសជាប្ដីមាននាមត្រកូលថា Choi អាយុ៧៥ឆ្នាំ និងប្រពន្ធអាយុ៧០ឆ្នាំ បានរកស៊ីចិញ្ចឹមជីវិត ដោយការដើរប្រមូលអេតចាយតាមផ្លូវ និងទទួលបានប្រាក់ចូលនិវត្តនិ៍ប្រចាំខែ។ ហើយសព្វថ្ងៃនេះ ពួកគាត់ទាំងពីរមានកូនប្រុសម្នាក់ អាយុជាង៤០ឆ្នាំ និងទម្ងន់ជាង១០០គីឡូក្រាម តែគេមិនព្រមចេញពីក្រៅផ្ទះ ឬស្វែងរកការងារធ្វើឡើយ បើទោះជាពួកគាត់ព្យាយាមដាស់តឿនយ៉ាងណាក៏ដោយ ដែលសំងំនៅតែក្នុងបន្ទប់ដ៏តូចចង្អៀតជារៀងរាល់ថ្ងៃ និងមិនធ្វើអ្វីទាំងអស់។
ទន្ទឹមនឹងនេះ ក៏មានអ្នកជិតខាងបានធ្វើការត្អូញត្អែរយ៉ាងខ្លាំងចំពោះសំរាម និងក្លិនដែរ តែសម្រាប់ពួកគាត់មិនមែនជាបញ្ហាឡើយ ហើយប្រសិនបើមានអ្នកណាមកផ្ទះរបស់ពួកគាត់ នោះនឹងត្រូវឡើងតាមគំនរសំរាម ដើម្បីចូលតាមទ្វារ។
យ៉ាងណាមិញ ខាងស្ថានីយប៉ុស្តិ៍ទូរទស្សន៍ SBS បានបញ្ជូនខាងវេជ្ជបណ្ឌិត ទៅពិនិត្យសុខភាពឲ្យស្ត្រីជាប្រពន្ធដែរ ដែលបានរកឃើញថាមានជំងឺបេះដូងធ្ងន់ធ្ងរ ដូច្នេះវេជ្ជបណ្ឌិតបានណែនាំឲ្យរស់នៅក្នុងបរិស្ថានស្អាត និងធ្វើលំហាត់ប្រាណឲ្យបានច្រើនផងដែរ។ ក្រោយមក ទើបលោក Choi បានយល់ព្រមឲ្យក្រុមអ្នកស្ម័គ្រចិត្ត ដែលមានគ្នីគ្នាយ៉ាងច្រើន ឲ្យបោះសម្អាតផ្ទះទាំងមូល ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់ប្រពន្ធ។ ហើយនៅពេលឃើញផ្ទះមានសភាពស្អាតឡើងវិញ គាត់បានស្រក់ទឹកភ្នែក និងសន្យាថាមិនដើរប្រមូលអេតចាយយកមកទុកគរទៀតឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Oddity