គ្មានអ្នកណាចង់អានសៀវភៅដដែល! តែហេតុផល៣យ៉ាង ធ្វើឱ្យមនុស្សស្រីវិលរកស្នេហាចាស់ ទោះបែកគ្នាច្រើនឆ្នាំ

//s9.kh1.co/e1/e1309b0655d5239ec4e7b086800c32990112b72a.jpg
នារី

 ២៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនថាបែកគ្នាអស់រយៈពេលយូរប៉ុណ្ណាទេ មនុស្សស្រីនៅតែអាចវិលរកស្នេហាចាស់របស់ពួកគេវិញ ហើយការសម្រេចចិត្តវិលត្រឡប់នោះ វាក៏ដោយសារតែមូលហេតុទាំងនេះ។

ស្នេហា៖ មានមនុស្សស្រីមួយចំនួន ទោះបែកបាក់គ្នាជាមួយនឹងអ្នកចាស់ អស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏ពួកគេធ្វើការសម្រេចចិត្ត ក្នុងការវិលរកស្នេហាចាស់វិញដែរ ប៉ុន្តែក៏មានមនុស្សមួយចំនួន មានចម្ងល់ដែរថា មនុស្សពីរនាក់ដែលបែកគ្នាអស់រយៈពេលរាប់ឆ្នាំទៅហើយ តែបែរជាអាចវិលរកគ្នាវិញបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ហេតុផលដែលមាននៅខាងក្រោមនេះ ដែលវានឹងជួយស្រាយ នូវចម្ងល់នេះបានថា ហេតុអ្វីបានជាមនុស្សស្រី ធ្វើការសម្រេចចិត្តវិលទៅរកស្នេហាចាស់វិញ បើទោះបីបែកគ្នាអស់រយៈជាច្រើនឆ្នាំ ហើយក៏ពិតមែន?

ហេតុផល៣យ៉ាង ដែលធ្វើឱ្យមនុស្សស្រីវិលរកស្នេហាចាស់ ទោះបែកគ្នាអស់រយៈពេលច្រើនឆ្នាំក៏ដោយ៖

១. គ្មានអ្នកណាល្អដូចអ្នកចាស់

រូបតំណាង
រូបតំណាង

មនុស្សស្រីបន្ទាប់ ពីបែកគ្នាជាមួយនឹងអ្នកចាស់ហើយ ពួកគេប្រាកដជាមានមនុស្សប្រុសផ្សេង មកព្យាយាមចង់ស្អំបេះដូងឱ្យជាមិនខាន ប៉ុន្តែអ្វីដែលមនុស្សស្រីមិនទទួលយក ហើយបែរជាព្រមវិលត្រឡប់ ទៅរកស្នេហាចាស់វិញនោះ គឺមកពីគ្មានមនុស្សប្រុសណា ដែលល្អដូចជាអ្នកចាស់របស់គេ បើទោះបីជាមានការបែកបាក់គ្នា អស់ជាច្រើនឆ្នាំក៏ពិតមែន ឱ្យតែអ្នកចាស់ មកសុំត្រូវវ៉ូវគ្នាវិញ មនុស្សស្រីច្បាស់ជាព្រមវិលត្រឡប់ទៅរកអ្នកចាស់វិញគេ ជាមិនខាន។

២. ជាស្នេហាដែលមានន័យបំផុតក្នុងឆាកជីវិត

រូបតំណាង
រូបតំណាង

ប្រសិនបើស្នេហានោះ គ្មានអនុស្សាវរីយ៍ ឬមានអត្តន័យល្អ សម្រាប់ជីវិតរបស់មនុស្សស្រីទេនោះ មិនថាអ្នកចាស់ ព្យាយាមសុំត្រូវរ៉ូវគ្នា ខ្លាំងប៉ុណ្ណាទេ ចំពោះមនុស្សស្រី សូម្បីតែយកមកពិចារណា ថានឹងវិលត្រឡប់ទៅវិញ ក៏គ្មានផង​ ប៉ុន្តែប្រសិនបើមនុស្សស្រី យល់ព្រមវិលត្រឡប់ទៅរកស្នេហាចាស់ ដែលបែកបាក់គ្នាអស់រាប់ឆ្នាំ ដោយមិនពិចារណាច្រើននោះ មានន័យថា ស្នេហានោះគឺពិតជាសំខាន់ និងមានអត្តន័យ សម្រាប់ជីវិតរបស់មនុស្សស្រីខ្លាំងណាស់ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រី ហ៊ានវិលទៅរកអ្នកចាស់វិញ ព្រោះថា កម្រនឹងមានមនុស្សស្រី ចង់វិលទៅរកស្នេហាចាស់ ដែលបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំនោះទេ។

៣. មិនទាន់អស់ចិត្តស្រលាញ់

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រី ដែលហ៊ានវិលទៅរកអ្នកចាស់វិញ គឺដោយសារតែពួកគេ មិនទាន់អស់ចិត្តស្រលាញ់អ្នកចាស់ បើទោះបីជាបែកគ្នា អស់រយៈពេលជាច្រើនឆ្នាំហើយក៏ពិតមែន ម្យ៉ាងវិញ អាចនិយាយបានថា ក្តីស្រលាញ់ដែលមនុស្សស្រីមានចំពោះអ្នកចាស់ គឺជាក្តីស្រលាញ់ ដែលស្មោះស្ម័គ្រពិតប្រាកដ ទើបធ្វើឱ្យមនុស្សស្រី នៅតែមានចិត្តស្រលាញ់ ទោះបីជានៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ ហើយវាក៏ជាមូលហេតុ​ ដែលធ្វើឱ្យមនុស្សស្រីធ្វើការសម្រេចចិត្ត វិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយគ្មានការពិចារណា ទៀតផង៕

ប្រភពcitinewsroom

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T