រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរដឹងស្រាប់ហើយថា ថ្មីៗនេះ កុមារី៣រូបមកហើយ ដែលកំពុងតែមានឈ្មោះល្បីបោះសម្លេង ដែលបានគ្រោងនឹងចូលរួមក្នុង ការប្រកួតសម្រស់ដ៏ល្បីឈ្មោះរបស់កម្ពុជា នៅពេលដែល មានវ័យលូតលាស់គ្រប់លក្ខខណ្ឌ នៃការប្រកួត នាពេល ៤ ឫ៥ឆ្នាំខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល កុមារីម្នាក់ ក្នុងចំណោមទាំង៣នាក់នេះ ក៏មានកូនស្រីតែម្នាក់របស់ ដេន នីក្វាន់ ផងដែរ នោះគឺ កុមារី ល្អហួស។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតគម្រប់វ័យ ១៣ឆ្នាំ របស់ក្មេងស្រីរូបនេះ រូបនាង បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ ដូចនឹង ព្រះនាង Cinderella ឈុតពណ៌ទឹកសមុទ្រ ធ្វើឲ្យមហាជន ផ្ទុះការសរសើរស្អាតអីស្អាតយ៉ាងនេះ ល្អហួស ផ្ទៃមុខម៉ដ្ឋរលាង ស្នាមញញឹមបែបស្រស់កូនខ្មែរ កាន់តែធ្វើឲ្យក្មេងស្រីរូបនេះ មើលកាន់តែយូរ កាន់តែស្អាត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖