អង់គ្លេស៖ លោក Jamie O’Hara ដែលជាអតីតកីឡាកររបស់ក្លិប Tottenham Hotspur បាននិយាយថា Arsenal ជាក្លិបដែលរញ៉េរញ៉ៃបំផុត ជាពិសេសគឺលើការទិញ-លក់កីឡាករ បន្ទាប់ពីបានឮព័ត៌មានថាភាគីរបស់លោកគ្រូបង្វឹក Mikel Arteta បម្រុងនឹងទិញអ្នកចាំទី Aaron Ramsdale ពីក្លិប Sheffield United ក្នុងតម្លៃដល់ទៅ ៣០លានផោន(ស្មើនឹងប្រមាណ ៤១.២លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សArsenal កំពុងស្វែងរកអ្នកចាំទីមកជំនួស Bernd Leno ហើយ Ramsdale គឺជាគោលដៅដែលស្ថិតក្នុងភ្នែករបស់ Arteta ដោយ Arsenal បានដាក់សំណើពីរដងរួចមកហើយ ប៉ុន្តែ Sheffield United បានបដិសេធប៉ុន្តែក្លិបមិនបោះបង់ងាយៗនោះឡើយ និងគ្រោងជះលុយដល់ទៅជាង៤០លានដុល្លារទិញយកអ្នកចាំទីវ័យ២៣ឆ្នាំរូបនេះ។
ឮដូច្នេះលោក Jamie O'Hara បានរិះគន់ Arsenal ខ្លាំងៗថាជាក្លិបដែលមិនមានរបៀបរបបក្នុងការវាស់ស្ទង់សមត្ថភាពកីឡាករសោះព្រោះលោកជឿថាអតីតអ្នកចាំទី Emiliano Martinez ដែលផ្លាស់ទៅ Aston Villa គឺល្អជាង Ramsdale ទៅទៀត។
លោកបានថ្លែងប្រាប់ talkSPORT ថា៖
ប្រភព៖ metro