អំពូលភ្លើងម៉ូតថ្មី ទាញផ្នែកខាងក្រៅចុះឡើងដើម្បីបើកបិទ ដែលគេឃើញហើយប្រដូចទៅនឹង… (មានវីដេអូ)

//s9.kh1.co/10/103ce97c616aa55de833c217d9b86a8570ab0521.jpg
សង្គម

 ២២-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខាងវេបសាយ Monsby បានដាក់បង្ហាញលក់អំពូលភ្លើងមួយប្រភេទ ដែលមានរៀងវែងល្មម។

បរទេស៖ ថ្មីៗនេះ ខាងវេបសាយ Monsby បានដាក់បង្ហាញលក់អំពូលភ្លើងមួយប្រភេទ ដែលមានរៀងវែងល្មម និងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណេតឃើញហើយ ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំពូលភ្លើងនេះ មានទំហំ ២៥សង់ទីម៉ែត្រ គុណនឹង១៥សង់ទីម៉ែត្រ និងផ្នែកខាងក្រៅរបស់វាមានជាស្រោមក្រណាត់ ដែលអ្នកប្រើប្រាស់គ្រាន់តែចាប់ទាញចុះក្រោម នោះអំពូលនឹងបើក ហើយចាប់ទាញឡើងវិញ នោះអំពូលនឹងបិទតែម្ដង។ យ៉ាងណាមិញ ដោយសារតែវាមានរូបរាងបែបនេះ ទើបគេបានយកវាទៅប្រដូចនឹងប្រដាប់ភេទរបស់បុរសឯណោះ។

យោងតាមការរៀបរាប់នៃអំពូលនេះ ខាង Monsby បានសរសេរថា៖

ខ្ញុំបានធ្វើការលើអំពូលនេះអស់រយៈពេលប្រហែលជាមួយឆ្នាំ ហើយវាមានឈ្មោះហៅជាច្រើន។ ចំពោះគំនិតនៃការបង្កើតវាឡើង មិនបានចង់ឲ្យដូចប្រដាប់ភេទរបស់បុរសឡើយ ដែលវាពិតជាគួរឲ្យអស់សំណើចពិតមែន។ ហើយវាជាអំពូលដែលមានអត្ថន័យ និងសុទិដ្ឋិនិយមបំផុត ដែលមិនធ្លាប់មានពីមុន។

Monsby

ចំពោះអំពូលភ្លើងនេះ ត្រូវបានដាក់លក់នៅលើវេបសាយ Monsby ផ្ទាល់ និងវេបសាយមួយចំនួនទៀត ដោយលក់ក្នុងតម្លៃចំនួនប្រមាណ៤,៨០០ដុល្លារអាមេរិក៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
រូបភាព (Credit: Monsby)
វីដេអូ

ប្រភព: Metro / Monsby

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T