ធុញស្ទះចរាចរណ៍យូរពេក ស្រាប់តែបុរសរូបនេះ លោតចុះទៅហែលទឹក ហើយចុងក្រោយក៏… (មានវីដេអូ)

//s9.kh1.co/38/38b4f7c79ea23e0edc0b10471f7fb20b3227f26e.jpg
សង្គម

 ២២-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោតចុះពីស្ពានកម្ពស់ប្រមាណ៣០ម៉ែត្រ ចូលទៅក្នុងទន្លេដែលមានក្រពើរស់នៅ។

អាមេរិក៖ ថ្មីៗនេះ បុរសម្នាក់មកពីរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក បានធុញទ្រាន់នឹងការស្ទះចរាចរណ៍យូរពេក ដែលធ្វើឲ្យគាត់សម្រេចចិត្តលោតចុះពីលើស្ពានកម្ពស់ប្រមាណ៣០ម៉ែត្រ ចូលទៅក្នុងទន្លេ ដែលជាទន្លេមានក្រពើរស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Jimmy Ivan Jennings អាយុ២៦ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុ គាត់បានជួបប្រទះនឹងបញ្ហាកកស្ទះចរាចរណ៍ប្រហែលជាជាងពីរម៉ោង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងរថយន្ដជាច្រើន។ ឃើញដូច្នេះ គាត់បាននឹកឃើញគំនិតមួយ គឺលោតចុះពីលើស្ពាន ដើម្បីហែលទៅកាន់ច្រាំង និងត្រឡប់ចូលរថយន្ដរបស់មិត្តភក្ដិគាត់វិញ ទាំងដែលគិតថាកម្ពស់ស្ពានហាក់មិនឆ្ងាយប៉ុន្មានឡើយ។ តែផ្ទុយទៅវិញ នៅពេលដែលគាត់លោតចុះទៅ បណ្ដាលឲ្យទឹកបែកខ្ជាយយ៉ាងខ្លាំង និងធ្វើឲ្យដៃឆ្វេងរបស់គាត់ឈឺចុកចាប់ផងដែរ។ ហើយគាត់បានព្យាយាមហែលទាំងឈឺដៃម្ខាង និងភ័យខ្លាច រហូតដល់មានដីគោកតូចមួយសម្រាប់ឈប់សម្រាក ខណៈមិនទាន់មានក្រុមសង្គ្រោះមកជួយគាត់ឡើយ។ បន្ទាប់មក គាត់បានប្រើក្ដារមួយដើម្បីជំនួយក្នុងការហែល ហើយទីបំផុត គាត់ក៏បានហែលមកដល់ច្រាំងវិញ រួចក៏ត្រូវបានប៉ូលិសចាប់វាយខ្នោះតែម្ដង។

យ៉ាងណាមិញ លោក Jimmy ក៏ទទួលបានការត្រួតពិនិត្យសុខភាពភ្លាមៗពីខាងគ្រូពេទ្យ បន្ទាប់ពីកើតហេតុដែរ ហើយចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់គាត់នេះ ត្រូវបានគេលើកឡើងពីបទរំលោភបំពានព្រហ្មទណ្ឌ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សូមចុចលីងវីដេអូ: https://www.youtube.com/watch?v=2QY60vWDMVQ&t=6s

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T