ស្ត្រីរុស្ស៊ីម្នាក់នេះ ចិញ្ចឹមខ្លាឃ្មុំនៅផ្ទះ និងចូលចិត្តទៅស្ទូចត្រីជាមួយគ្នាទៀត (មានវីដេអូ)

//s9.kh1.co/7c/7ca776ab928f53a25e73844d1c979c98a6929837.jpg
សង្គម

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីម្នាក់ ជាជនជាតិរុស្ស៊ីបានចិញ្ចឹមខ្លាឃ្មុំ ដែលបានមកពីខាងសួនសត្វ។

រុស្ស៊ី៖ ស្ត្រីម្នាក់ ជាជនជាតិរុស្ស៊ី បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណេត ក្រោយពីរូបភាពចំនួនប៉ុន្មានសន្លឹក ត្រូវបានបង្ហោះចែកចាយនូវសកម្មភាព នាងនិងខ្លាឃ្មុំមួយក្បាល នៅលើទូកស្ទូចត្រីជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Veronika បានរៀបចំការថតរូបនៅបឹងមួយកន្លែង ក្នុងតំបន់ Siberia ជាមួយនឹងខ្លាឃ្មុំចិញ្ចឹមរបស់នាង ដែលនាងបានជួយសង្គ្រោះវាពីសួនសត្វមួយកន្លែង ខណៈខាងសួនសត្វជួបប្រទះនឹងបញ្ហាកាលពី២ឆ្នាំមុន និងសម្រេចចិត្តយកវាមកធ្វើជាសត្វចិញ្ចឹមតែម្ដង។

តាមសម្ដីរបស់អ្នកស្រី បាននិយាយរៀបរាប់ថា៖

វាចាត់ទុកខ្ញុំដូចជាសមាជិកគ្រួសាររបស់វាអីចឹង ដោយពួកយើងតែងតែចែករំលែកអាហារជានិច្ច។ ហើយវាចូលចិត្តដេកលើដៃរបស់ខ្ញុំ នៅពេលដែលវាមានអារម្មណ៍ភ័យខ្លាច និងពេលខ្លះពួនពីក្រោយផងដែរ។ បន្ថែមពីនេះទៀត វាចូលចិត្តទឹក និងចូលចិត្តទីកន្លែងថ្មីៗ ដែលខ្ញុំនាំទៅ ដូច្នេះការថតរូបនៅបឹង គឺជាភាពរីករាយមួយសម្រាប់វា។

  នាង Veronika

យ៉ាងណាមិញ ជុំវិញរូបភាពខាងលើទាំងប៉ុន្មាន មានមហាជនមួយចំនួនគិតថាមិនពិតឡើយ ដែលបញ្ចេញមតិដោយលើកឡើងថា អាចជាមនុស្សស្លៀកឈុតខ្លាឃ្មុំ និងមួយចំនួនទៀត ចោទជាសំនួរថា ហេតុអ្វីបានជាមិនព្រមយកវាទៅប្រលែងក្នុងព្រៃដែលជាជម្រករបស់វាវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T