កុំភ័យអីហ្វេន! កីឡាករ Barcelona រូបនេះនឹងមិនដើរចេញពីក្លិបឡើយសម្រាប់រដូវកាលថ្មីខាងមុខ

//s9.kh1.co/2f/2f5a080a88895bc0cc85d147c73633e7068d9e08.jpg
កីទ្បា

 ២២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Martin Braithwaite នឹងបន្តលេងឲ្យ Barcelona សម្រាប់រដូវកាលថ្មី

អេស្ប៉ាញ៖ លោក Hasan Cetinkaya ដែរជាភ្នាក់ងាររបស់ Martin Braithwaite បានបញ្ជាក់យ៉ាងច្បាស់ៗ ថា កីឡាករសញ្ជាតិដាណឺម៉ាកខាងលើ នឹងមិនចាកចេញពី Barcelona ឡើយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Hasan Cetinkaya និង Martin Braithwaite
   លោក Hasan Cetinkaya និង Martin Braithwaite

ជាការពិតណាស់ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលបានចុះផ្សាយថា Braithwaite បានយល់ព្រមលក្ខខណ្ឌក្នុងការផ្លាស់ទៅ Wolves ហើយ ប៉ុន្តែ យ៉ាងណាក្តីភ្នាក់ងាររបស់កីឡាករផ្ទាល់បានចេញមុខប្រកាស ថា វាមិនមែនជាការពិតនោះទេ។

កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

លោក Hasan បាននិយាយថា៖

លោក Jorge Mendes គ្មានកាត្វកិច្ចអ្វីជាមួយ Braithwaite ទេ ហើយ គ្រប់យ៉ាង គឺ ជារឿងមិនពិតទាំងអស់។ គាត់អាចផ្តោតតែលើ Wolves បានហើយ ហើយ ខ្ញុំនឹងថែរក្សាកីឡាកររបស់ខ្ញុំនៅ Barcelona។ Braithwaite កំពុងលេងឲ្យក្រុមដែលល្អជាងគេនៅលើលោក ជាមួយនឹងគ្រូបង្វឹកដែលសំខាន់បំផុតមួយ ហើយ គាត់សប្បាយចិត្តណាស់។ គាត់នឹងបន្តលេងនៅ Barcelona៕

លោក Hasan Cetinkaya
កីឡាករ Martin Braithwaite
កីឡាករ Martin Braithwaite

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T