កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញពីការបង្ហាញខ្លួនដ៏ស៊ិចស៊ីរបស់ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD ដែលជាស្ទាយ៍ថ្មីមួយ នៅក្នុងការថតរូបលើទស្សនាវដ្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងរូបថតស៊េរីនេះ តារាស្រី Yoona បានស្លៀកសម្លៀកបំពាក់ដែលមានការច្នៃម៉ូត បិទជិតពីខាងមុខ ប៉ុន្តែមានការវាលបញ្ចេញសាច់នៅផ្នែកខាងក្រោយ ពោរពេញដោយភាពទាក់ទាញ ទាំងមុខមាត់ និងរូបរាង ដែលមានភាពស្រស់ស្អាត នៅក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន ថែមទៀតផង។
យ៉ាងណាមិញ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ក៏បានធ្វើឲ្យអ្នកគាំទ្របង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ទៅលើការបង្ហាញសម្រស់និងភាពស៊ិចស៊ីបែបនេះ ដែលជារឿងដ៏កម្រមួយ ព្រោះតារាស្រីរូបនេះហាក់ដូចជាមិនសូវតុបតែងខ្លួនស៊ិចស៊ីនោះទេ នាពេលកន្លងមកនេះ ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖