បរទេស៖ កាលពីថ្ងៃទី ២០ ខែកក្កដានេះ បើយោងតាម Variety កម្មវិធី Cannes Film Festival 2021 លើកទី ៧៤ ត្រូវបានប្រារព្ធធ្វើឡើងនៅចំកណ្តាលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយប្រមូលផ្តុំតារាល្បី ៗ ជាច្រើនដូចជា Matt Damon, Regina King, Timothée Chalamet, Orlando Bloom ដោយវាមិនមែនជារឿងងាយស្រួលនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកដឹកនាំ កម្មវិធី Cannes Film Festival លោក Thierry Frémaux បានមានប្រសាសន៍ថា «Cannes Film Festival» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនិងពិសេសមួយ។ ដោយលោកនឹងក្រុមការងារ ខិតខំរៀបចំពិធីបុណ្យនេះប្រកបដោយការទទួលខុសត្រូវធានានូវសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវរបស់លោក ។
ក្នុងនោះផងដែរ អ្នករៀបចំបានចំណាយប្រាក់ប្រហែលមួយលានដុល្លារ ដើម្បីចំណាយសម្រាប់ការធ្វើតេស្ត Covid-19 សម្រាប់ភ្ញៀវ ២៨,០០០ នាក់ តួលេខនេះមិនរាប់បញ្ចូលប្រជាជនមកពីសហភាពអឺរ៉ុបនោះទេ។ ទន្ទឹមនឹងនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យរំលងការធ្វើតេស្ត Covid-19 ប្រសិនបើពួកគេអាចផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំងរួចរាល់។ តែជាសំណាងល្អដោយ មិនមានរបាយការណ៍អំពីការផ្ទុះឡើងនៅក្នុងកម្មវិធីនេះឡើយ។
បន្ថែមពីនេះ លោក Thierry Frémaux មិនបានរំពឹងថាអ្នករៀបចំនឹងបង្កើតការជួបជុំដ៏ខ្ជះខ្ជាយបែបនេះទេ ជាពិសេសនៅក្នុងរដូវកាលនៃការរីករាលដាលជម្ងឺបែបនេះ៕
ប្រភព៖ zingnews