កូរ៉េខាងត្បូង ៖ Rosé សមាជិកក្រុម BLACKPINK សិល្បករមួយ ដែលអាចបង្ហាញពីអារម្មណ៍របស់នាង នៅក្នុងការសម្តែងរបស់ខ្លួននាងផងដែរ ហើយថ្មីៗនេះ Rosé ក៏បានបង្ហាញពីសមត្ថភាពនេះ ក្នុងអំឡុងពេលមួយនៃកម្មវិធី Sea of Hope ហើយវានឹងធ្វើឲ្យអ្នករំជួលចិត្ត និងបេះដូងរបស់អ្នករលាយបានផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈនោះ ក្នុងពេលបង្ហាញមុខភ្ញៀវទាំងអស់រួច Rosé បានច្រៀងបទចម្រៀងមួយបទគឺ «Because I Love You» ជាបទដើមរបស់ Yoo Jae Ha ហើយខណៈពេលដែលការសម្តែង របស់នាងបានទៅមុខយ៉ាងរលូននោះ Rosé ក៏បានស្រក់ទឹកភ្នែក ហើយបានពន្យល់ថា វាពិតជាពិបាកសម្រាប់នាងក្នុងការសម្តែងមួយនេះណាស់។
ស្របគ្នានោះ Rosé បាននិយាយថា ៖
ទោះបីជា Rosé មានការតស៊ូជាច្រើន និងជាសិល្បៈដ៏អស្ចារ្យក៏ដោយ ក៏ Rosé អាចមានអារម្មព៍រំជួលចិត្តខ្លះក្នុងសម្រាប់ការសម្តែងដែលប៉ះពាល់អារម្មណ៍បែបនេះ តែទោះជាយ៉ាងណាក៏ដោយ ក៏ Rosé នៅតែអាចសម្តែងបាន៕
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោយ ៖
ប្រភព : Koreaboo