តោះ! កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចាប់ផ្តើមទទួលពាក្យហើយ! - Khmerload

តោះ! កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចាប់ផ្តើមទទួលពាក្យហើយ!

https://s9.kh1.co/f7/f7421ad7b339d7706e8c7fa0e60dbbd72ee13876.jpeg
សង្គម
 20-Jul-2021 1pm · 4 months ago

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចាប់ផ្តើមទទួលពាក្យហើយ! សូមអញ្ជើញសហគ្រិនកម្ពុជាទាំងអស់ ដែលមានអាជីវកម្មនៅភ្នំពេញ ឬតាមបណ្តាខេត្តនានាអញ្ជើញដាក់ពាក្យចូលរួមប្រកួតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១​ ដើម្បីមានឱកាសក្លាយជាជ័យលាភីប្រចាំឆ្នាំ២០២១។

ភ្នំពេញ៖​ ១. តើអ្វីទៅជាកម្មវិធីពានរង្វាន់សហគ្រិនវ័យកម្ពុជា? 
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និង សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា(JCI) ដោយមានការចូលរួមគាំទ្រក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច។កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២១ (CYEA 2021) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការសហការ គាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE)។ កម្មវិធីនេះរៀបចំចាប់ពី ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២១។

២. អត្ថប្រយោជន៍ទទួលបានពីកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- កម្មវីធីបំប៉នបន្ថែមលើមុខជំនួញរួមមាន៖

+ ផែនការអាជីវកម្ម (Business Plan)

+ របៀបធ្វើបទបង្ហាញអាជីវកម្មជាសាធារណៈ (Public Pitching)

+ កម្មវិធីណែនាំដោយអ្នកឯកទេសខាងពាណិជ្ជកម្ម (Mentoring Program)

- រង្វាន់សម្រាប់បេក្ខជនទទួលជ័យលាភីដូចជា៖

+ ពានរង្វាន់ដល់បេក្ខជនទទួលបានជ័យលាភី

+ វិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ

+ រង្វាន់លើកទឹកចិត្តជាថវិកា និងមិនមែនថវិកាជាច្រើនទៀត។

៣. សហគ្រិនវ័យក្មេងអាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ ដែលមានពានរង្វាន់ ៥ប្រភេទដូចខាងក្រោម៖

- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេង (Entrepreneur of the Year Award)

- ពានរង្វាន់សហគ្រិនស្រ្ដីឆ្នើមវ័យក្មេង (Women Entrepreneur Award)

- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងផ្នេកសង្គម (Social Entrepreneur Award) 

- ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា (Technology Entrepreneur Award) 

- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាប័ន្ន (Inclusive Business Readiness award)

៤. តើអ្នកណាខ្លះអាចចូលរួមកម្មវិធីពានរង្វាន់បាន? លក្ខខណ្ឌនៃការចូលរួម៖  

- សហគ្រិនត្រូវមានអាយុមិនលើសពី៤៥ឆ្នាំ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

- មិនត្រូវមានសហគ្រាស ឬអាជីវកម្មពាក់ព័ន្ធនឹងគណៈកម្មការជ្រើសរើសនិង គណៈកម្មការរៀបចំគម្រោង គឺមិនមែនជា ភាគទុននិកឬ ក្រុមប្រឹក្សាភិបាល

- មិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា

- អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា ហើយដែលក្នុងនោះ ភាគហ៊ុនយ៉ាងតិច ៥១ភាគរយត្រូវកាន់កាប់ដោយ ជនជាតិខ្មែរ 

- អាជីវកម្មត្រូវមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ពោលគឺជាអាជីវកម្មដែលទទួលបានប្រាក់ចំណេញ

- អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ ការកាប់និងជួញដូរឈើខុសច្បាប់ និងអាជីវកម្មដែលពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង

- ជាអាជីវកម្មស្របច្បាប់ ដែលបានចុះបញ្ជីត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធទាំងអស់ និងបានប្រតិបត្តិការយ៉ាងតិច២ឆ្នាំជាប់គ្នា និងអាទិភាពមិនច្រើនជាង៥ឆ្នាំ គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១

- ត្រូវមានបុគ្គលិកបម្រើការការពេញម៉ោងយ៉ាងតិច៥នាក់។

៥. សហគ្រិនវ័យក្មេងកម្ពុជានិងបេក្ខជនអាចចូលរួមសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានសម្រាប់ទទួលបានព័ត៌មានលំអិត៖

សូមអញ្ជើញសហគ្រិនកម្ពុជា ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីដំណើរការ និងលក្ខខណ្ឌប្រកួត ដែលនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ រៀងរាល់ម៉ោង ៩ដល់ម៉ោង១១ព្រឹក តាមកាលបរិច្ឆេទ ដូចខាងក្រោម៖

• លើកទី១៖ ថ្ងៃទី ២១ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តកណ្តាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ

• លើកទី២៖ ថ្ងៃទី២២ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តសៀមរាប និងខេត្តកំពង់ធំ

• លើកទី៣៖ ថ្ងៃទី២៣ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

សហគ្រិនវ័យក្មេងកម្ពុជាទាំងអស់មានលក្ខខណ្ឌដូចខាងលើ និងមានបំណងចង់ប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ អាចចូលលីងខាងក្រោម។

https://s9.kh1.co/__image/w=650,h=460,q=100/11/1176785029676b3bdcbcab72329130163f812f79.jpeg
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១

***បញ្ជាក់៖ សម្រាប់សហគ្រិនដែលមិនស្ថិតនៅខេត្ត-រាជធានី ដែលមិនបានរៀបរាប់ខាងលើក៏អាចចុះឈ្មោះចូលរួមបានដែរ។

ដាក់ពាក្យតាមរយៈតំណរ៖ https://bit.ly/CYEA2021

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងមកកាន់លេខទូរសព្ទ ០៨១ ២១៦ ៤៧៧ ឬអ៊ីមែល៖ [email protected]

ចូលទៅកាន់ Facebook page Khmer Enterprise សហគ្រិនខ្មែរ ៖ https://www.facebook.com/ke.khmerenterprise

ចូលទៅកាន់ CYEA facebook page Cambodian Young Entrepreneur Awards reneur Awards (CYEA) ៖ https://bit.ly/3BpNMHR

Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង

https://s9.kh1.co/98/9875fcaffaf216f57dc78a719a5b71396cf9b195.jpeg

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ

 30-Nov-2021 
 11am · in 6 hours
https://s9.kh1.co/61/617913ffca80bf09346f895e0355437c02609420.jpeg

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

 17-Nov-2021 
 1pm · 13 days ago