ក្រៅពី Varane ក្លិប Man UTD ចង់សុំខ្ចីជើងកីឡាកររូបនេះពី R.Madrid ម្នាក់ទៀត

//s9.kh1.co/e3/e346579673504125c84c21a31e68289ff1c4fa5a.jpeg
កីទ្បា

 ១៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Man UTD ចង់ខ្ចីជើង Vinicius Jr. ពី Real Madrid

អេស្ប៉ាញ៖ បន្ទាប់ពីមានការចរចាលើការលក់ខ្សែការពារ Raphael Varane ទៅឲ្យក្លិប Manchester United រួចមក ឥលូវនេះក្លិបអធិរាជស Real Madrid ទំនងជាចង់លក់ខ្សែប្រយុទ្ធ Vinicius Junior ទៅឲ្យ ភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 
ខ្សែប្រយុទ្ធ Vinicius Jr.
ខ្សែប្រយុទ្ធ Vinicius Jr.

Man UTD បានទិញយក Jadon Sancho ពី Borussia Dortmund ដោយជោគជ័យទើបក្លិបបង្វែរមុខសញ្ញាទៅទិញ Varane ពី Real Madrid ម្ដងខណៈដែលការចរចាគឺរលូនល្អដោយក្លិបរំពឹងទុកថា Real Madrid នឹងព្រមលក់ កីឡាករសញ្ជាតិបារាំងរូបនេះមកឲ្យដោយភ្នាក់ងាររបស់ Varane ថែមទាំងបានព្រមព្រៀងកុងត្រា៥ឆ្នាំទៀតផង។

ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 

យោងតាមសារព័ត៌មាន The Mirror គឺ Real Madrid ក៏ចង់លក់ Vinicius Jr. ដែរនិងបានដាក់តម្លៃខ្លួនកីឡាករសញ្ជាតិប្រេស៊ីលរូបនេះចំនួន ៦៨.៥លានផោន(ស្មើនឹងប្រមាណ ៩៤.២លានដុល្លារ) ប៉ុន្តែ Man UTD ចង់ទិញយកគេក្នុងតម្លៃទាបជាងនេះហើយពេលនេះក្លិបទាំងពីរកំពុងពិភាក្សាលើការខ្ចីជើង Vinicius ដោយមានលក្ខខណ្ឌអាចទិញផ្ដាច់បាន។

ខ្សែប្រយុទ្ធ Vinicius Jr.
ខ្សែប្រយុទ្ធ Vinicius Jr.

គួរបញ្ជាក់ផងដែរថា Real Madrid កំពុងចង់លក់កីឡាករក្នុងស្ដុកចេញខ្លះដើម្បីអាចយកប្រាក់មកទិញខ្សែប្រយុទ្ធ Kylian Mbappe ពី PSG៕

ខ្សែប្រយុទ្ធ Vinicius Jr.
ខ្សែប្រយុទ្ធ Vinicius Jr.
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T