ភ្នំពេញ៖ សង្កេតឃើញថា សព្វថ្ងៃនេះ ស្ថានភាពជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ នៅតែមិនទាន់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅឡើយ ដោយសារតែប៉ុន្មានថ្ងៃនេះតួលេខចំនួនអ្នកឆ្លងនៅតែក្បែរ១០០០នាក់ជារៀងរាលថ្ងៃដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ដោយសារតែបែបនេះ ហើយទើបបងប្អូន អ្នកធ្វើការ និងអ្នកជំនួញមួយចំនួនធំ រួមទាំងសិល្បៈករសិល្បៈការនី បានប្រកាន់ខ្ជាប់នូវគោលការណ៍៣កុំ៣ការពារ ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសនេះ។
ដោយឡែក តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសុខទ្រាំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ស្ទើរតែជារៀងរាល់ថ្ងៃដោយសារលោកបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន រួមទាំងមនុស្សដែលនៅក្បែរខ្លួនលោកទាំងអស់ផងដែរ ដោយខ្លឹមសារសំណេររបស់លោកសរសេរមានអត្ថន័យដូចខាងក្រោម៖
សូមចូលទស្សនារូបភាពខាងក្រោម៖