ជប៉ុន៖ កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ បាឡុងរូបក្បាលមនុស្សមួយ ត្រូវបានគេបង្ហោះឡើងទៅលើអាកាស នៃពហុកីឡដ្ឋានអូឡាំពិកទីក្រុងតូក្យូ ដែលធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំងថា រូបនោះជាអ្នកណាគេ ហើយហេតុអ្វីបានជាអណ្ដើតលើអាកាសដូច្នេះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា បាឡុងនេះ គឺជាការតំឡើងសិល្បៈមួយមានឈ្មោះថា “Masayume” ដែលមានន័យថា “សុបិនក្លាយជាការពិត" និងជាផ្នែកមួយនៃព្រឹត្តិការណ៍ តូក្យូ Festival Special 13។ ចំពោះម្ចាស់ស្នាដៃសិល្បៈនេះវិញ មានឈ្មោះថានាង Akira Arakawa រួមជាមួយនឹងក្រុមការងារចំនួនពីរនាក់ទៀតរបស់នាង។ ហើយនាងបានជ្រើសរើសមុខមាត់របស់ក្រុមអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោម១,០០០នាក់ពីជុំវិញពិភពលោក និងចំណាយពេល៣ឆ្នាំ ដើម្បីបង្កើតបាឡុងនេះឡើង។
យ៉ាងណាមិញ បាឡុងខាងលើ មិនបានបង្ហោះយូរថ្ងៃឡើយ ដោយបញ្ចប់នៅថ្ងៃទី១៨នេះ ហើយបើពេលបង្ហោះនាប៉ុន្មានថ្ងៃនេះវិញ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៨:០០យប់ប៉ុណ្ណោះ។
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: tienphong.vn