ក្រិក៖ កីឡាករជម្រើសជាតិអង់គ្លេសចំនួនប្រាំនាក់មាន Mason Mount, Jack Grealish,Kalvin Phillips,Ben Chilwell និង Ben White បាននាំគ្នាទៅដើរលេងនៅកោះ Mykonos ស្ថិតឯប្រទេសក្រិកដើម្បីសម្រាកលំហែបន្ទាប់ពីបានជួយអង់គ្លេសបានតំណែងជើងឯករងនៅព្រឹត្តិការណ៍ Euro 2020 រួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង់គ្លេសត្រូវអ៊ីតាលី បំបាក់នៅវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ដែលធ្វើឲ្យកីឡាករក្នុងក្រុមទាំងអស់មានការសោកស្ដាយជាខ្លាំងប៉ុន្តែពួកគេនៅតែឆ្លៀតឱកាសយកពេលវេលាសល់បន្តិចបន្តួចមុនបើករដូវកាលថ្មីទៅដើរលេងឬជួបជុំជាមួយគ្រួសារជាដើម។
កីឡាករទាំងប្រាំរូបនេះជ្រើសរើសមកកំសាន្តនៅកោះ Mykonos ដែលល្បីរឿងមានទឹកសមុទ្រស្រស់ស្អាតខៀវស្រងាត់ ដោយខ្សែការពារ Ben Chilwell បានបង្ហោះរូបភាពគេជាមួយមិត្តរួមក្រុម Jack Grealish ។
ក្រោយមក Grealish ក៏ត្រូវបានគេប្រទះឃើញថានៅជាមួយខ្សែបម្រើ Mason Mount ដែលកំពុងជជែកជាមួយអ្នកផ្សេងយ៉ាងសប្បាយរីករាយផងដែរ ខណៈដែល Phillips និង White ក៏ត្រូវបានគេរាយការណ៍ថាទៅទីនោះដែរ។
ដោយឡែកអ្នកចាំទី Jordan Pickford ក៏បានរៀបចំពិធីជប់លៀងជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយបន្ទាប់ពីឈ្នះស្រោមដៃមាសនៅព្រឹត្តិការណ៍ Euro 2020 ផងដែរ៕
ប្រភព៖ thesun