សិស្សៗ និងគ្រូៗនៅស្រីលង្កា នាំគ្នាចូលព្រៃ និងឡើងដើមឈើ ដើម្បីរៀនអនឡាញ

//s9.kh1.co/da/da42437d36196e2c0266d80903b10cc01dcb259d.jpg
សង្គម

 ១៦-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រទេសស្រីលង្កា គ្រូៗ និងសិស្សក្មេងជាង៤៥នាក់ រស់នៅតំបន់ Bohitiwaya មានភាពលំបាកយ៉ាងខ្លាំង ក្នុងការរៀនតាមប្រព័ន្ធអនឡាញ ដោយសារតែបញ្ហាអ៊ីនធើណេតមានភាពរអាក់រអួល។

ស្រីលង្កា៖ ចាប់តាំងពីជំងឺកូវីដ-១៩រីករាលដាលពាសពេញប្រទេសមក បានធ្វើឲ្យសិស្សានុសិស្ស ព្រមទាំងគ្រូៗមិនអាចទៅសាលារៀនបាន ដែលបែរជាផ្លាស់់មករៀនតាមប្រព័ន្ធអនឡាញវិញ ដើម្បីបង្ការពីការឆ្លង។ ជាក់ស្ដែង ងាកទៅកាន់ប្រទេសស្រីលង្កា គ្រូៗ និងសិស្សក្មេងជាង៤៥នាក់ រស់នៅតំបន់ Bohitiwaya មានភាពលំបាកយ៉ាងខ្លាំង ក្នុងការរៀនតាមប្រព័ន្ធអនឡាញ ដោយសារតែបញ្ហាអ៊ីនធើណេតមានភាពរអាក់រអួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេទាំងអស់គ្នា ត្រូវបង្ខំចិត្តធ្វើដំណើរពីភូមិ ចម្ងាយជាង៣គីឡូម៉ែត្រ ដើម្បីទៅរកកន្លែងមានសេវាអ៊ីនធើណេតដំណើរការល្អ ដែលត្រូវឡើងទីទួលថ្មភ្នំ និងចូលព្រៃជាដើម។ ហើយពួកគេខ្លះអង្គុយរៀនក្រោមដើមឈើ និងមានអ្នកខ្លះទៀត ឡើងទៅអង្គុយរៀននៅលើដើមឈើ។ ទន្ទឹមនឹងនេះ មិនមែនសិស្សទាំងអស់សុទ្ធតែមានទូរសព្ទដៃ ឬកុំព្យូទ័រយួរដៃប្រើឡើយ ដោយមានក្រុមសិស្សខ្លះមានគ្នាពី៤ទៅ៥នាក់ រៀនតាមទូរសព្ទមួយគ្រឿងប៉ុណ្ណោះ។

យ៉ាងណាមិញ សាលារៀននៅក្នុងប្រទេសស្រីលង្កា បានបិទទ្វារចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម៉្លេះ ហើយកាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេស បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនគ្រូៗទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: aljazeera

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T