បរទេស៖ កាលពីថ្មីៗនេះ សំណង់អគារដ៏ចម្លែក និងបែកបាក់មួយ ដែលគេបោះបង់ចោល ត្រូវបានគេប្រទះឃើញនៅលើឆ្នេរសមុទ្រ La Puntilla ក្នុងតំបន់ Costa de Sol ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជននៅក្បែរៗនោះ និងមានអ្នកទេសចរជាច្រើនសម្រុកធ្វើដំណើរទៅមើលផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងកាសែត El Salvadoran បានចេញមុខបំភ្លឺរឿងរ៉ាវខ្លះៗទាក់ទងនឹងសំណង់អគារនេះ ដោយលើកឡើងថា កាលពីជាង២៨ឆ្នាំមុន មានសណ្ឋាគារមួយ បានសាងសង់កៀកជាប់នឹងខ្សាច់សមុទ្រ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ តែគំនិតនេះ បានធ្វើឲ្យងាយរងគ្រោះទៅវិញ។ បន្ថែមពីនេះទៀត គេមិនដឹងច្បាស់ឡើយថា សណ្ឋាគារបានរងគ្រោះដោយសារខ្យល់ព្យុះ Mitch ដែលបោកបក់ក្នុងឆ្នាំ១៩៩៨ ឬយ៉ាងណាទេ ដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួនជាង៩,០០០នាក់។ ក្រោយមកវាបានក្លាយជាទីស្នាក់ការកណ្ដាលនៃព្រះវិហារសាសនាគ្រិស្ត ប៉ុន្ដែការរចនាសម្ព័ន្ធនៅតែយ៉ាប់យ៉ឺន ហើយវាក៏ត្រូវបានគេបោះបង់ចោលម្តងទៀត។
បើទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ វាបានក្លាយជាចំណុចនៃការចាប់អារម្មណ៍មួយ ដែលមានមនុស្សទៅលេងកម្សាន្ត និងចូលទៅថតរូបលេង រួមទាំងថតវីដេអូជាដើម។ ទន្ទឹមនឹងនេះ មានក្មេងៗមួយចំនួនដែលចេញមកក្រៅដើម្បីចាប់អណ្ដើក មានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលយប់ងងឹត ដោយសារតែពួកគេបានឃើញបុរសម្បុរខ្មៅ និងខ្ពស់នៅក្បែរនោះ ដែលរឿងនេះ បានធ្វើឲ្យអ្នកផ្សេងទៀតឮហើយ មានភាពភ័យខ្លាចផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Oddity