អាមេរិក៖ អ្នកប្រដាល់សញ្ជាតិអៀឡង់ដ៏ល្បីឈ្មោះ Conor McGregor បានវាយចាញ់ Dustin Poirier នៅសង្វៀន UFC 264 កាលពីថ្ងៃទី១១ខែ កក្កដាកន្លងទៅនេះ ដោយ Conor បានបាក់ជើងក្រោយចូលប្រកួតបានតែ៥នាទីគត់ធ្វើឲ្យគេចាញ់ Dustin យ៉ាងអាម៉ាសបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាបរាជ័យលើកទី២ហើយសម្រាប់ Conor ក្នុងការប្រកួតជាមួយ Dustin Pourier ដោយកាលពីសង្វៀន UFC 257 អ្នកប្រដាល់រូបនេះក៏ធ្លាប់ចាញ់ហើយផងដែរ។
យ៉ាងណាមិញ McGregor នៅតែទទួលបានចំណូលពីការឡើងសង្វៀននេះដល់ទៅ ៣.៦១លានផោន(ស្មើនឹងប្រមាណ ៥លានដុល្លារ) ដែលចំនួននេះវាច្រើនជាង Dustin Poirier ដែលជាអ្នកឈ្នះដល់ទៅប្រាំដងឯណោះ នេះបើយោងតាម The Sports Daily។
Dustin ទទួលបានប្រាក់ចំណូលពីការវ៉ៃនេះតែ ៧៣៦០០០ ផោន(ស្មើនឹងប្រមាណ១លានដុល្លារ)ប៉ុណ្ណោះ ខណៈដែលទស្សនិកជនដែលបានចូលមើលការប្រកួតនេះតាមអនឡាញបានធ្វើឲ្យខាង UFC ចំណេញទឹកប្រាក់ដល់ទៅ ១.៨លានផោន(ស្មើនឹងប្រមាណ២.៤លានដុល្លារ) ដែលវាធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតរបស់ UFC ដែលរកបានចំណូលខ្ពស់ជាងគេលំដាប់ទី២បន្ទាប់ពីការប្រកួតរបស់ Conor McGregor ជាមួយ Khabib Nurmagomedov ។
McGregor បានបង្ហាញខ្លួនតែប្រាំនាទីគត់ក្នុងការប្រកួតនេះនិងត្រូវសែងចេញពីសង្វៀនដោយសារបាក់ជើង ដែលវាធ្វើឲ្យគេរកចំណូលបាន ១២០៣៣ផោន(ស្មើនឹងប្រមាណ១៦០០០០ដុល្លារ)ក្នុងមួយវិនាទី។គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ Conor McGregor បានជាប់ឈ្មោះជាកីឡាករដែលរកបានចំណូលខ្ពស់បំផុតក្នុងពិភពលោកផងដែរ។
ខណៈនោះដែរ McGregor បាននិយាយថាការប្រកួតសងសឹករវាងគេនិង Dustin នៅតែបន្តកើតមាន ប៉ុន្តែត្រូវរង់ចាំព្យាបាលខ្លួនរហូតដល់ខែមករាឆ្នាំក្រោយចប់សព្វគ្រប់សិន ឯ Dustin Poirier ត្រូវឡើងសង្វៀនជាមួយ Charles Oliveira នៅការប្រកួតលើកក្រោយ៕
ប្រភព៖ dailymail