ប៉ាឡេស្ទីន៖ បងប្អូនភ្លោះប្រុសប៉ាឡេស្ទីនមួយគូ បានកែច្នៃយន្ដហោះប្រភេទប៊ូអ៊ីង 707 មួយគ្រឿងដែលគេបោះបង់ ទៅជាភោជនីយដ្ឋាននៅតំបន់ភ្នំដាច់ស្រយាលក្បែរទីក្រុង Nablus។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Ata និងលោក Khamis al-Sairafi ជាបងប្អូនភ្លោះវ័យ៦០ឆ្នាំ និងធ្លាប់បានរកស៊ីជាអ្នកទិញគ្រឿងដែកចាស់កាលពីជាង២០ឆ្នាំមុន ហើយក្នុងឆ្នាំ១៩៩៩ ពួកគាត់ទាំងពីរ បានទិញយន្ដហោះខាងលើក្នុងតម្លៃ១០០,០០០ដុល្លារអាមេរិក ដោយម៉ាស៊ីនត្រូវបានរុះរើចេញ។ ចំពោះគម្រោងនៃការបើកភោជនីយដ្ឋាន ពួកគាត់ទាំងពីរ គ្រោងបើកដំណើរការតាំងពីឆ្នាំ២០០០ម៉្លេះ តែក៏មិនបានជោគជ័យ ដោយសារការផ្ទុះឡើងនៃការបះបោររបស់ប៉ាឡេស្ទីនជាលើកទីពីរ។ ក្រោយមក ពួកគាត់ទាំងពីរ បានគិតពិចារណាឡើងវិញនៃការចង់បើកភោជនីយដ្ឋាន ប៉ុន្ដែក៏ស្រាប់តែផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានក្លាយជាការរារាំងតែម្ដង។
យ៉ាងណាមិញ មកទល់ពេលនេះ ការកែច្នៃ និងតុបតែងឲ្យក្លាយជាភោជនីយដ្ឋាន មិនទាន់ចប់សព្វគ្រប់ឡើយ ដែលពួកគាត់ទាំងពីរ សង្ឃឹមថានឹងអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Lifestyle