គ្រាន់តែក្លាយជាប៉ាប៉ាភ្លាម យឿន ពិសី ពោលពាក្យទាំងនេះ ដាក់កូន ស្តាប់ហើយ​សែនរំជួលចិត្ត

//s9.kh1.co/28/285235151e978612d33f45f28ac32f4bd592ea48.jpg
តារា & កម្សាន្ដ

 ១៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រាន់តែ ក្លាយជាប៉ាប៉ា កូនប្រុសបាន ប៉ុន្មានថ្ងៃសោះ ពេលនេះ តារាចម្រៀង យឿន ពិសី ពោលពាក្យទាំងនេះ ស្តាប់ហើយសែនរំជួលចិត្ត

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន ក្រោយពេល តារាចម្រៀងម្ចាស់ ពាន Cambodia 's Got Talent រដូវកាលទី១ លោក យឿន ពិសី ប្រកាសបានឃើញ មុខកូនប្រុសជាលើកដំបូង ធ្វើឲ្យមហាជន​ជាច្រើន បានអបអរសាទរ ជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត គ្រាន់តែក្លាយជា ប៉ាប៉ាកូនប្រុសភ្លាម តារាចម្រៀងរូបនេះ បានពោលពាក្យទាំងនេះ ដាក់កូនប្រុស ធ្វើឲ្យហ្វេនៗ រំជួលចិត្តខ្លាំងណាស់ ទោះបីជា ភ្នែកមើលមិនច្បាស់ តែប្រសិនបើមើលពី ទំហំទឹកចិត្តជាឪពុកវិញ យឿន ពិសី ប្រាកដជា ក្លាយជាប៉ាប៉ាដ៏ល្អម្នាក់ ដោយក្នុងនោះ រូបលោក បានប្រាប់ឲ្យដឹងថា ៖

ចាប់ពីពេលនេះតទៅប៉ាម៉ាក់និងនៅក្បែរកូនរហូតកូនជាកូនល្អរបស់ប៉ាម៉ាក់ជានិច្ចកូនជាចំណងដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់ប៉ាម៉ាក់បើទោះជាប៉ាមើលមុខកូនប្រុសជាទីស្រលាញ់របស់ប៉ាមិនឃើញច្បាស់ពេញភ្នែកក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏គ្រាន់បើជាងប៉ាមើលមុខកូនប្រុសរបស់ប៉ាមិនឃើញទាំងស្រុងដែរប៉ាម៉ាក់ស្រលាញ់កូនខ្លាំងណាស់សូមឱ្យក្នុងឆាកជីវិតរបស់កូនប្រុសជួបតែសំណាងល្អស្គាល់តែពាក្យថាជោគជ័យក្នុងជីវិតណាកូនកូនត្រូវតែជាកូនឆ្លាតណាកូនប៉ាម៉ាក់ស្រលាញ់កូន ( ពិសី វីរៈបុត្រ )៕

យឿន ពិសី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង យឿន ពិសី
តារាចម្រៀង យឿន ពិសី
តារាចម្រៀង យឿន ពិសី
តារាចម្រៀង យឿន ពិសី
តារាចម្រៀង យឿន ពិសី និងភរិយា
តារាចម្រៀង យឿន ពិសី និងភរិយា
តារាចម្រៀង យឿន ពិសី និងភរិយា
តារាចម្រៀង យឿន ពិសី និងភរិយា
តារាចម្រៀង យឿន ពិសី និងភរិយា
តារាចម្រៀង យឿន ពិសី និងភរិយា
តារាចម្រៀង យឿន ពិសី និងកូនប្រុស
តារាចម្រៀង យឿន ពិសី និងកូនប្រុស
យឿន ពិសី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T